ឡូយម៉្លេះ តារាស្រីទាំង៣រូបនេះ អាចសម្តែងជាម្តាយក៏បាន ជាសិស្សសាលាក៏បាន - TrueID

ឡូយម៉្លេះ តារាស្រីទាំង៣រូបនេះ អាចសម្តែងជាម្តាយក៏បាន ជាសិស្សសាលាក៏បាន

June 7, 2022

កម្សាន្ត ÷ ជាការពិត ខ្សែភាពយន្ត និងរឿងភាគរបស់កូរ៉េខាងត្បូង សព្វថ្ងៃពិតជាមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយរឿងទាំងនោះមានតួសម្តែងខុសប្លែកគ្នាជាច្រើន។

ហើយជាមួយនឹងរូបរាងវ័យក្មេងរបស់តារាល្បីៗជាច្រើន ការដើរតួជាសិស្ស គឺប្រាកដជាតម្រូវឲ្យមានរូបរាងវ័យក្មេងយ៉ាងពិតប្រាកដ ហើយការដើរតួជាសិស្សនេះគឺជារឿងយ៉ាងងាយស្រួលបំផុត សម្រាប់តារាកូរ៉េស្រីទាំងបីនេះ ទោះជាអាយុរបស់ពួកគេចូលខ្ទង់លេខ ៣ និងលេខ ៤ ក៏ដោយ។ ដោយគួបផ្សំនឹងការតុបតែងខ្លួន និងស្ទីលមួយចំនួន តារាស្រីកូរ៉េទាំងនេះ អាចប្រែក្លាយពីតួរម្តាយ ទៅជាសិស្សនិស្សិតបានយ៉ាងងាយ។

ចង់ដឹងថាតារាស្រីទាំង ៣ រូបដែលអាចដើរតួជាម្តាយផង និងជាសិស្សផង មានតារារូបណាខ្លះសូមទស្សនារូបភាព និងការរៀបរាប់ខាងក្រោម ÷

១. Jang Nara

ក្នុងរឿង «Go Back Couple» Jang Nara បានដើរតួជាតួឯកស្រីអាយុ ៣៨ និងអាចដើរតួជា Ma Jin Joo អាយុ ២០ឆ្នាំ ដែលបានផ្លាស់ប្តូរពីម្តាយម្នាក់ ទៅជាក្មេងស្រីនៃសាកលវិទ្យាល័យម្នាក់។

Jang Nara
Jang Nara
Jang Nara
Jang Nara

២. Song Ji Hyo

នៅក្នុងរឿង «Wis It Love» ឆ្នាំ ២០២២ Song Ji Hyo បានដើរតួជា Noh Ah Jeong ដែលជាម្តាយទោលដ៏រឹងមាំ និងជាផលិតករភាពយន្តដែលស្រលាញ់ចូលចិត្ត។ ជាមួយគ្នានេះ តារាស្រីរូបនេះក៏បានបង្ហាញពីតួរនិស្សិត នៅក្នុងសាកលវិទ្យាល័យ Hankuk ផងដែរ។

Song Ji Hyo 
Song Ji Hyo 
Song Ji Hyo 
Song Ji Hyo 

៣. Kim Tae Hee

Kim Tae Hee ត្រូវបានគេចាត់ទុកថាជាស្តង់ដារសម្រស់ របស់ប្រទេសកូរ៉េ ដូច្នេះនាងមិនមានបញ្ហាក្នុងការដើរតួជាសិស្សនៅសាកលវិទ្យាល័យនោះទេ ហើយមៅពេលដែលនាងដើរតួជាម្តាយដោយសារតែតារាស្រីរូបនេះ ក៏ជាម្តាយមួយរូបនាពេលនោះក្នុងជីវិតពិត ធ្វើឲ្យនាងអាចជ្រួតជ្រាបចូលតួបានយ៉ាងងាយ និងបញ្ចេញនូវការសម្តែងដ៏លេចធ្លោ និងស្រក់ទឹកភ្នែក។

Kim Tae Hee
Kim Tae Hee
Kim Tae Hee
Kim Tae Hee

ប្រភព: Kbizoom 

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...