កូនកាត់៤សាសន៍ Zendaya សង្សារ Spiderman កំពុងធ្វើឲ្យហ្វេនចាប់អារម្មណ៍ជាខ្លាំង - TrueID

កូនកាត់៤សាសន៍ Zendaya សង្សារ Spiderman កំពុងធ្វើឲ្យហ្វេនចាប់អារម្មណ៍ជាខ្លាំង

July 4, 2021

បរទេស៖ កាលពេលថ្មីៗកន្លងទៅនេះ តួឯកស្រីក្នុងរឿង Spiderman Far From Home និង Tom Holland ដែលជាតួអង្គបុរសពីងពាងផ្ទាល់ បានប្រទះឃើញថើបគ្នាក្នុងឡានក្រៅសាច់រឿង។ តាមរយៈសកម្មភាពទាំងនេះ បានបង្ហាញពីទំនាក់ទំនងពិតប្រាកដរបស់ពួកគេ ដែលហ្វេនជាច្រើនមានការសង្ស័យជាយូរមកហើយ។

Tom Holland និង Zendaya 
Tom Holland និង Zendaya 

ប្រធានបទដ៏ក្ដៅគគុកមួយនេះ បានធ្វើឲ្យមហាជនជាច្រើនងាកមកចាប់អារម្មណ៍ជាខ្លាំងទៅលើនារីរូបស្រស់ Zendaya។ មុននឹងមានស្នេហាជាមួយ Tom នាង Zendaya គឺជាតារាសម្ដែងហូលីវូត ដ៏ល្បីល្បាញម្នាក់ ដែលនាងមានទេពកោសល្យជាច្រើន មិនតែប៉ុណ្ណោះនាងក៏ជា តារាចម្រៀង និង តារាបង្ហាញម៉ូតផងដែរ។ 

Tom Holland និង Zendaya  
Tom Holland និង Zendaya  

ឈ្មោះពិតរបស់តារាហូលីវូតម្នាក់នេះគឺ Zendaya Maree Stoermer Coleman កើតឆ្នាំ ១៩៩៦ ដែលនាងជាកូនកាត់ដល់ទៅ៤សាសន៍។​ Zendaya មានឈាមលាយគ្នាដល់ទៅ៤សាសន៍ គឺ ឪពុកជាកូនកាត់ អាហ្វ្រីក-អាមេរិក និងម្ដាយជាកូនកាត់​ អាឡឺម៉ង់-ស្កុតឡែន។ 

Zendaya  
Zendaya  

នៅក្នុងវ័យ២៥ឆ្នាំ Zendaya ចាប់ទុកថាជា នារីដ៏ស្រស់ស្អាតនិងជោគជ័យក្នុងវិស័យសិល្បៈ។ ទោះបីជានាងមានប្រជាប្រិយភាពយ៉ាងណាក៏ដោយ នាងតែងតែរក្សាភាពឯកជននិងមិនសូវលេចមុខក្នុងបណ្ដាញសង្គមប៉ុន្មាននោះទេ ដែលជាមូលហេតុធ្វើឲ្យមហាជនជាច្រើនចង់ដឹងពីនាង។

Zendaya  
Zendaya  

យោងតាម Page Six បានឲ្យដឹងថា តារាម៉ូឌែលកម្ពស់ ១ម៉ែត្រ៧៨ រូបនេះ និយាយថាខ្លួនចង់ផ្ដោតលើការងារ និងចូលចិត្តនៅផ្ទះជាងការចេញទៅកន្លែងដែលមានមនុស្សច្រើន៕​

Zendaya  
Zendaya  

ប្រភព៖ Zingnews

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...