សៀមរាប៖ អាចនិយាយបានថា តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង នៅ សូនីតា បន្ទាប់ពីរៀបការ និងមានកូនប្រុសរួចតារារូបនេះមិនសូវបង្ហាញមុខលើវិថីសិល្បៈច្រើនដូចមុនឡើយ។ ប៉ុន្តែនាងនៅតែទទួលបានការគាំទ្រច្រើនពីមហាជន មិនចាញ់កាលមិនទាន់មានស្វាមីនិងកូនឡើយ។
ពិតណាស់ បើក្រឡេកមើលជីវិតឯកជន បច្ចុប្បន្នអ្នកនាង នៅ សូនីតា ចាប់តាំងពីរៀបការមានគ្រួសាររួច តារារូបនេះមានតែស្នាមញញឹម និងសុភមង្គល ខណៈមានស្វាមីល្អចេះយល់ចិត្ត ហើយកូនប្រុសឆ្លាត និងគួរឲ្យក្នាញ់ផងនោះ។ ម្យ៉ាងវិញទៀត មួយរយៈចុងក្រោយនេះ គេឃើញថានាងកំពុងមានសេចក្ដីសុខពេញទំហឹងតែម្ដង។
ជាក់ស្ដែង បើក្រឡេកមើលរូបសម្ផស្សអ្នកម៉ាក់សម័យថ្មីរូបនេះ នៅតែស្រស់ស្អាតដដែល ទោះមានកូនមួយរួចពិតមែន។ ជាពិសេសពេលដែលអ្នកនាង នៅ សូនីតា ស្លៀកឈុតបុរាណ ទៅញ៉ាំអាហារពេលល្ងាច នៅមុខប្រាសាទបាយ័ន គឺរឹតតែស្រស់សោភាសមសួនបែបនារីខ្មែរតែម្ដង។ លើសពីនេះទៅទៀត បន្ទាប់ពីតែងខ្លួនបែបនេះ ហ្វេនៗជាច្រើននាំគ្នាសរសើរពីសម្រស់ដ៏ផូរផង់របស់នាងគ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖