រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីថ្ងៃទី ១០ តុលា ២០២១ កន្លងផុតទៅថ្មីៗនេះ អ្នកនាង ខាត់ សុឃីម បានធ្វើការបង្ហោះអបអរសាទរ ទទួលសមាជិកថ្មីក្នុងគ្រួសារ ជាកូនប្រុសទី២របស់ ប្អូនប្រុសបង្កើតទី៦ របស់រូបនាង គឺ ខាត់ យ៉ៃ និងអ្នកស្រី លឹម ស្រីណែត។
តែជាអកុសល ទើបសម្រាលកូនបានតែប៉ុន្មានថ្ងៃសោះ គិតមកដល់យប់ម៉ោង ២០និង៣០នាទី ថ្ងៃទី ១៣ តុលា នេះ ស្រាប់តែទទួលដំណឹងមរណភាពដ៏ក្រៀមក្រំរបស់ ប្អូនថ្លៃស្រីរបស់ តារាសម្តែងជើងចាស់រូបនេះ ដែលត្រូវបានបញ្ជាក់ថា ស្លាប់ព្រោះតែកូវីដ១៩។
ដោយក្នុងនោះ មានសិល្បករ សិល្បការិនីជាច្រើន ចូលរួមរំលែកទុក្ខគ្រួសាររបស់តារាស្រីរូបនេះ មិនតែប៉ុណ្ណោះ អ្នកស្រី លឹម ស្រីណែត ត្រូវគេស្គាល់ថា ជាមនុស្សស្លូតបូត រួសរាយ និងចិត្តល្អខ្លាំងណាស់ ដែលដំណឹងនេះ ធ្វើឲ្យមហាជនជាច្រើន សម្តែងការសោកស្តាយជាពន់ពេក។
គួរបញ្ជាក់ថា នេះបើយោងតាមការប្រាប់ឲ្យដឹង ពីតារាសម្តែង អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖