ថៃ៖ បន្ទាប់ពី បេះដូងនៅទំនេរហើយតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពភាព Tangmoកាន់តែមានការលេងខ្លួនឡើងស្រស់ស្អាតខ្លាំងឡើងនិងបង្ហាញពីអារម្មណ៍យ៉ាងសប្បាយរីករាយជាមួយជីវិត Single របស់នាងផងដែរ។
ដោយឡែក ថ្មីៗនេះ Tangmo ស្រាប់តែចេញមកបង្ហាញរូបភាពដ៏គួរភ្ញាក់ផ្អើល ដែលកំពុងតែពញ្ញាក់អារម្មណ៍ហ្វេនៗគ្រប់គ្នាដោយរូបនាងបានតែងខ្លួន នៅក្នុងឈុតសម្លៀកបំពាក់កូនក្រមុំដ៏ស្រស់ស្អាត និងរៀបចំតុបតែងមុខមាត់និងម៉ូតសក់ឡើងប្រណីត ឲ្យអ្នកទស្សនាកាន់សង្ស័យថា តើនាងនឹងមានដំណឹងល្អអ្វីមកជូនហ្វេនៗបានជ្រាបដែរឬទេ។
យ៉ាងណាមិញតាមរយៈការបង្ហាញមួយនេះ នាងក៏ទទួលបានការសរសើរយ៉ាងច្រើនទៅលើសម្រស់ក្នុងពេលដែលបានតែងខ្លួនក្នុងរ៉ូបអាពាហ៍ពិពាហ៍យ៉ាងទាក់ទាញនិងជួយលើកសម្រស់របស់នាងឲ្យកាន់មានមន្ដស្នេហ៍ខ្លាំងឡើង៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖