ថៃ៖ កាលពីថ្មីៗនេះ កំពូលតារាស្រី Aum Patchrapa បានបង្ហោះនូវរូបភាពគួរឲ្យស្រលាញ់មួយ ដែលនាងបានទៅញ៉ាំអាហារ ពេលល្ងាចនៅខាងក្រៅជាមួយគូស្នេហ៍ សាជាថ្មី បន្ទាប់ពីខកខានក្នុងរយៈពេលជាច្រើនខែមកនេះ ។
មិនត្រឹមតែប៉ុណ្ណោះ ចំណែកឯខាងប្រុស លោក Pok ក៏បានបង្ហាញនូវទិដ្ឋភាពដ៏រីករាយ នៅពេល តារាស្រី Aum ដែលជាគូស្នេហ៍បណ្ដូលចិត្តរបស់ខ្លួន បានទៅលេងផ្ទះរបស់ខ្លួន និងបានលេងជាមួយឆ្កែ ពេលកំពុងរង់ចាំ គូស្នេហ៍អភិជន ធ្វើម្ហូបដែលជាចំណូលចិត្ត ឲ្យញ៉ាំថែមទៀតផង។
យ៉ាងណាមិញ សម្រាប់គូស្នេហ៍មួយគូនេះ បើទោះបីជាគ្មានសញ្ញានៃដំណឹងល្អរបស់អ្នកទាំងពីរក៏ដោយ ប៉ុន្តែហ្វេនៗគ្រប់គ្នា នៅតែគាំទ្រ ក៏ដូចជាបានមើលឃើញជាប្រចាំ ពីភាពផ្អែមល្ហែម ល្អូកល្អើនមិនចេះថមថយ និងផ្ដល់ក្ដីស្រលាញ់ ការយកចិត្តទុកដាក់ឲ្យគ្នា ទៅវិញទៅមក៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖