សាហាវជាមួយ Lisa ទោះខោអាវខ្ទង់ពាន់ដុល្លារ ក៏ហ្វេនដណ្តើមគ្នាទិញ លក់អស់គ្មានសល់ - TrueID

សាហាវជាមួយ Lisa ទោះខោអាវខ្ទង់ពាន់ដុល្លារ ក៏ហ្វេនដណ្តើមគ្នាទិញ លក់អស់គ្មានសល់

April 18, 2022

កម្សាន្ត ÷ Lisa បានបង្ហាញពីអំណាចរបស់នាង ជាឯកអគ្គរដ្ឋទូតសម្រាប់ Celine ដោយសារតែសមាជិកគ្រប់រូបរបស់ BLACKPINK គឺជាឯកអគ្គរាជទូតសម្រាប់ម៉ាកប្រណិតៗយ៉ាងហោចណាស់មួយ ដូច្នេះពួកគេតែងតែបង្ហាញម៉ូដទាន់សម័យ ដែលគ្រប់គ្នាចង់សាកល្បងសម្រាប់ខ្លួនឯង។ 

Lisa
Lisa

នោះហើយជាអ្វីដែលបានកើតឡើង នៅពេលដែល Lisa បានបង្ហាញខ្លួននៅលើគម្របជាច្រើនសម្រាប់ ទស្សនាវដ្តី Elle Korea ហើយសម្លៀកបំពាក់ពីគម្របពីរ បានលក់អស់ភ្លាមៗ ដែលនៅលើគម្របមួយ Lisa សម្លឹងមើលទៅកាមេរ៉ាដោយមន្តស្នេហ៍ ជាមួយនឹងសក់ប៍នតង់ដែងវែង ខ្សែភ្នែកមុតស្រួច និងអាវប៉ាក់ដ៏ប្រណីតមានតម្លៃ ៣,៦០០ដុល្លាសម្រាប់អាវ CHASSEUR

Lisa
Lisa
Lisa
Lisa

នៅលើក្របមួយទៀតសម្រាប់ទស្សនាវដ្តី Lisa បានប្តូរស្ទីលរបស់នាងពីធម្មតាទៅជាពាក់អាវឈុតពណ៌ខ្មៅ ជាមួយនឹងខោខ្លីដែលត្រូវគ្នា អាវផ្កាភ្លើង និងខ្សែក្រវាត់ខ្មៅដ៏ឡូយដូចអាវពីមុនដែរ អ្នកគាំទ្របានទិញរបស់ថ្លៃៗទាំងអស់ពីគេហទំព័រ Celine យ៉ាងលឿន ដែល ២,៩៥០ដុល្លាសម្រាប់អាវ Jude ១,៨៥០ដុល្លា សម្រាប់អាវក្រៅ Viscose ហើយ ៣៩៥ដុល្លា សម្រាប់ខ្សែក្រវាត់ Elegant និងចុងក្រោយគឺ ៩៤០ដុល្លា សម្រាប់ខោខ្លី៕ 

Lisa
Lisa
Lisa
Lisa

ប្រភព: Koreaboo 

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...