រំភើបជំនួស ស្ត្រីដែលគ្រូពេទ្យវះ.កា.ត់ច្រឡំ សុខភាពល្អប្រសើរជាងមុនហើយ - TrueID

រំភើបជំនួស ស្ត្រីដែលគ្រូពេទ្យវះ.កា.ត់ច្រឡំ សុខភាពល្អប្រសើរជាងមុនហើយ

December 20, 2022

ថៃ៖ ជឿជាក់ថា ប្រិយមិត្តដែលនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ប្រាកដជាបានជ្រាបអំពីព័ត៌មាន ទាក់ទងទៅនឹងស្រ្តីសម្រាលកូនម្នាក់ ដែលត្រូវបានគ្រូពេទ្យកា.ត់ច្រឡំពោះរៀន និងដៃស្បូន រហូតបង្ករឲ្យមានបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ។ 

យ៉ាងណាមិញ ជុំវិញនឹងករណីមួយ ត្រូវបានអ្នកលេងបណ្ដាញសង្គមលើកយកមកវែកញែក និងផ្ទុះខឹងសម្បារ ដល់គ្រូពេទ្យរូបនោះជាខ្លាំង គ្រប់ៗគ្នាតែម្ដង។ ក្នុងនោះដែរ គេក៏ឃើញមានសប្បុរសជនជាច្រើន បានជួយជាថវិកា ដើម្បីឲ្យស្ត្រីរូបនោះមានលុយព្យាបាលបន្តផងដែរ។ 

ជាក់ស្ដែង ក្រោយបញ្ជូនស្រ្តីរងគ្រោះដោយសារគ្រូពេទ្យកា.ត់ច្រឡំពោះរៀន និងដៃស្បូនទៅព្យបាលនៅថៃនោះ ថ្មីៗនេះ គេដឹងថានាងមានសុខភាពល្អប្រសើរជាងមុនហើយ ចំណែកទឹកមុខក៏ស្រស់ស្រាយជាងមុន។ ក្នុងនោះដែរ ដំណឹងដ៏រីករាយនេះ ត្រូវបានមហាជនជាច្រើនជួយអបអរ និងជូនពរនាងឲ្យឆាប់ជាសះស្បើយ ដើម្បីបាននៅជិតគ្រួសារស្វាមី និងកូនស្រីវិញគ្រប់ៗគ្នា៕ 

ប្រភព៖ Saby Post 

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...