ចិន៖ ក្រោយភាពរកាំរកូសរវាងស្វាមី និងសានឆាយ បានធ្លាយដំណឹងថានាងសុំប្ដីលែងលះភ្លាមៗ ក្រោយប្ដីរបស់នាងប្រើសំដីធ្ងន់ដាក់ ពេលកំពុងឈ្លោះគ្នា។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន ETtoday កាលពីថ្ងៃទី០៩ ខែមិថុនា បានរាយការណ៍ថា លោក Wang Xiao Fei ដែលត្រូវជាប្ដីរបស់អ្នកនាង សាន ឆាយ បាននឹងកំពុងរៀបខ្លួនហោះហើរពីឆ្ងាយដើម្បីមកសុំការអភ័យទោសពីប្រពន្ធ និងផ្សះផ្សារជានា រស់នៅជុំគ្នាជាមួយនាងដូចពីមុនវិញ ក្រោយលោកដឹងកំហុស និងកំពុងរៀបចំការងារនៅចិនដីគោកឲ្យរួចរាល់ ដើម្បីមកតៃវ៉ាន់លួងលោមឲ្យប្រពន្ធឈប់ចង់លែងលះទៀត។
យ៉ាងមិញ បើទោះបីជាលោកសុំការអភ័យពីអ្នកនាងរួចក្ដី តែ សាន ឆាយ មិនព្រមដកពាក្យបណ្ដឹងវិញនោះឡើយ ព្រោះតែនាងខឹងនឹងលោក Wang Xiao Fei ខ្លាំងពេក៕