Jennie ធ្លាក់កូដ? វីដេអូ Teaser បទ Pink Venom របស់ Jisoo វ៉ាដាច់ Jennie (មានវីដេអូ) - TrueID

Jennie ធ្លាក់កូដ? វីដេអូ Teaser បទ Pink Venom របស់ Jisoo វ៉ាដាច់ Jennie (មានវីដេអូ)

August 12, 2022

កម្សាន្ត ÷ អ្វីដែលគួរឲ្យរំភើបមួយ ក្នុងចំណោមរឿងជាច្រើននៅឆ្នាំ ២០២២នេះ សម្រាប់អ្នកគាំទ្រវិស័យ Kpop ជាពិសេសគឺ BLINKS នោះគឺ ក្រុមតារាចម្រៀងស្រីដ៏ល្បី BLACKPINK បានប្រកាសការត្រឡប់មកវិញ ក្រោយស្ងប់ស្ងាត់អស់ជិត ២ឆ្នាំ ព្រមទាំងទម្លាក់ World Tour ថែមទៀត។

BLACKPINK
BLACKPINK

អ្វីដែលកាន់តែពិសេស ថ្មីៗកាលពីថ្ងៃទី ១១ ខែសីហា ម្សិលមិញនេះ ឆាណែលយូធូបផ្លូវការរបស់ BLACKPINK បានបញ្ចេញវីដេអូខ្លីៗដែលជា Teaser សម្រាប់សមាជិក Jennie និង Jisoo ក្នុងបទ «Pink Venom» ផងដែរ។

Jisoo 
Jisoo 

លើសពីវីដេអូរបស់តារាស្រីទាំង ២ដួងនេះ ទទួលបានការទស្សនាជាង ១ លានដង ក្នុងរយៈពេលត្រឹមតែ ៣០ នាទីដំបូងថែមទៀត ទោះជាយ៉ាងណាមកទល់ពេលនេះ មានរយ:ពេល ១១ម៉ោងហើយ ដែលវីដេអូបានចេញផ្សាយ ហើយចំនួនអ្នកទស្សនាវីដេអូរបស់ Jisoo បានវាដាច់របស់ Jennie ក្រោយនាងទទួលបានអ្នកទស្សនាចំនួន ៥.៨ លានដង ហើយ Jennie គឺ ៥.១ លានដងតែប៉ុណ្ណោះ។

Jennie
Jennie

គួររំលឹកផងដែរថា អាល់ប៊ុមពេញបន្ទាប់របស់ក្រុមនេះ គឺមានឈ្មោះថា «BORN PINK» គ្រោងនឹងចេញនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ និងទទួលបានការលក់ជាមុន ជាង ១០ ម៉ឺនរួចទៅហើយ៕

បើអ្នកមិនទាន់បានទស្សនាវីដេអូ Teaser របស់ Jennie និង Jisoo ទេនោះ សូមទស្សនាវីដេអូខាងក្រោម ÷

Jisoo
Jennie 

ប្រភព: Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...