កម្សាន្ត ៖ របាយការណ៍ថ្មីអំពី YouTuber និងបេក្ខនារីក្នុងកម្មវិធី «Single's Inferno» Ji A ដែលត្រូវបានគេស្គាល់ថា Freezia កំពុងចាប់ផ្តើមធ្វើឱ្យមានចំណងជើង នៅចំកណ្តាលនៃភាពចម្រូងចម្រាស ដែលកំពុងបន្តរបស់នាង ហើយអំពីតម្លៃនៃការផ្សាយពាណិជ្ជកម្មរបស់តារា។
អ្នកបង្កើតមាតិកាមានវេទិកាធំមួយ មុនពេល «Single's Inferno» របស់នាង ប៉ុន្តែតម្លៃយីហោរបស់នាងបានកើនឡើងខ្ពស់ បន្ទាប់ពីកម្មវិធីបានបញ្ចប់ដំណើរការ ឆាណែលយូធូបរបស់នាង ក៏បានបំបែកកំណត់ត្រាមានអ្នក subscribe រាប់លាននាក់ ខណៈដែលបច្ចុប្បន្នគឺស្ថិតនៅខាងក្រោម ២ លាននាក់ ហើយខណៈពេលដែលគណនី Instagram របស់នាង បានបំបែកកំណត់ត្រា ៣ លានស្ទើរ តែមួយយប់ប៉ុណ្ណោះ។
ក្នុងនោះ មានរបាយការណ៍ថ្មីៗនេះបានចែករំលែក អំពីចំនួនប្រាក់មិនគួរឱ្យជឿ ដែលនាងរកបានពីការផ្សាយពាណិជ្ជកម្មរបស់នាង មុនពេលភាពចម្រូងចម្រាសរបស់នាង បានផ្សាយបន្តផ្ទាល់ ដែលថ្មីៗនេះភ្នាក់ងាររបស់ Hyowon CNC បានចែករំលែកជាមួយតារាទី ១ ថា Ji A កំពុងទទួលបានប្រាក់ប្រហែល ៣០ លានវ៉ុន ប្រហែល ២៥,២០០ ដុល្លា នៅក្នុងការបង្ហោះរូបមួយសន្លឹក ជាការផ្សាយពាណិជ្ជកម្មនៅលើ Instagram។
ហើយសម្រាប់កិច្ចព្រមព្រៀងយីហោ YouTube របស់នាង ក៏ប្រមូលប្រាក់បាន ៨០លានវ៉ុន ប្រហែល ៦៧,៣០០ដុល្លា ក្នុងមួយការលើកឡើងម្តងក្នុងមួយវីដេអូផ្សាយពាណិជ្ជកម្មរបស់នាង យោងតាមរបាយការណ៍នេះមានន័យថា ថ្លៃផ្សាយពាណិជ្ជកម្មរបស់ Ji A ខ្ពស់ជាងតារាល្បីៗមួយចំនួនទៅទៀត។
ក្នុងព័ត៌មានពាក់ព័ន្ធ Ji A បានក្លាយជាគោលដៅនៃការរិះគន់យ៉ាងច្រើនបន្ទាប់ពីនាង ទទួលស្គាល់ចំពោះរឿងចម្រូងចម្រាសរបស់នាង ហើយអ្នកនិយមលេងអ៊ីនធើណែតបានហៅនាងថាជាអ្នកច្នៃម៉ូដក្លែងក្លាយនិងគ្រឿងបន្ថែមផ្សេងទៀត ហើយចាប់តាំងពីពេលនោះមកភាពចម្រូងចម្រាសបានផ្ទុះឡើងនៅទូទាំងប្រទេស គ្រប់គ្នានៅតែមានចម្ងលថានាងរកប្រាក់បានច្រើនយ៉ាងនេះ ហេតុអីនៅតែប្រើប្រាស់របស់ក្លែងក្លាយយ៉ាងនេះទោះជាយ៉ាងណារឿងហេតុច្បាស់ ដែលនាងនៅតែបន្តប្រើប្រាស់របស់ក្លែងក្លាយនេះ នៅមិនទាន់បើកបង្ហាញនៅឡើយទេ៕
ប្រភព : Koreaboo