ស្គាល់តួស្រីចរិតគួរឲ្យធុញម្នាក់នេះអត់? ក្រោយសម្ដែងរឿង Squid Game កើនFollower ដល់រាប់លាន - TrueID

ស្គាល់តួស្រីចរិតគួរឲ្យធុញម្នាក់នេះអត់? ក្រោយសម្ដែងរឿង Squid Game កើនFollower ដល់រាប់លាន

October 27, 2021

កម្សាន្ត៖ ខណៈខ្សែភាពយន្ដ Squid Game ទទួលភាពល្បីល្បាញទូទាំងពិភពលោក រីឯ តួអង្គ ដែលសម្ដែងនៅក្នុងរឿងនោះក៏កើន ប្រជាប្រិយភាព តាមនឹងដែរ។ ជាក់ស្ដែង មិនខុសអីពីតារាស្រី Kim Joo Ryoung នោះទេ នាងត្រូវបាន ទស្សនិកជន ស្គាល់កាន់តែច្រើនរហូតតាមទៅ follow គណនី Instagram រាប់លាននាក់។

Kim Joo Ryoung 
Kim Joo Ryoung 

នៅក្នុងនោះផងដែរ នាងបានសម្ដែង ជាតួស្រីម្នាក់ដែលមានចរិតគួរឲ្យធុញ នាងហ៊ានធ្វើគ្រប់យ៉ាង ដើម្បីឲ្យបានឈ្នះល្បែង។ ជាពិសេស តាមរយៈទេពកោសល្យសម្ដែង ដ៏ល្អជក់ចិត្តនេះហើយ ដែលធ្វើឲ្យ តារាស្រី Kim Joo Ryoung ទទួលបានចំណាប់អារម្មណ៍ពីទស្សនិកជនជាច្រើន។

Kim Joo Ryoung 
Kim Joo Ryoung 

ជាការពិតណាស់ តួអង្គ Player 212 រូបនេះ កាលពីមិនទាន់បានសម្ដែងក្នុង រឿង Squid Game នេះ នាងមិនមានមហាជនណាស្គាល់នោះទេ។ ចំណែកឯគណនី Instagram របស់នាង​ មានអ្នកតាមដានជាង ៤០០នាក់ ប៉ុណ្ណោះ។ ងាកមកមើលបច្ចុប្បន្នវិញ តួអង្គ Han Mi Nyeo រូបនេះ ទទួលបានប្រជាប្រិយភាពជាខ្លាំង និង កើនចំនួនអ្នកតាមដានគណនី​ដល់ទៅជាង ២លាននាក់។

Kim Joo Ryoung
Kim Joo Ryoung

លើសពីនោះ នៅពេល Kim Joo Ryoung បង្ហោះរូបម្ដងៗតែងតែមានអ្នកគាំទ្ រចូលចុចបេះដូង និងចូលខមិនក្រោមរូបជាច្រើននាក់។ បន្ថែមពីនោះទៀត គេសង្កេតឃើញថា ចំនួនអ្នក follow របស់តារាស្រីនេះ កាន់តែកើនឡើងឥតឈប់ឈរផងដែរ៕​

ប្រភព៖ allkpop

ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...