ពិតជារំភើបណាស់! Rosè និង Wendy នឹងបញ្ចេញបទចម្រៀងទោលនៅក្នុងថ្ងៃតែមួយ - TrueID

ពិតជារំភើបណាស់! Rosè និង Wendy នឹងបញ្ចេញបទចម្រៀងទោលនៅក្នុងថ្ងៃតែមួយ

April 1, 2021

កូរ៉េខាងត្បូង៖ តារាចម្រៀងស្រីពីររូបដែលមានមុខងារជា main vocalist ប្រចាំក្រុមដែលមានដូចជា Rosè មកពីក្រុម BLACKPINK និង Wendy របស់ក្រុម Red Velvet បានប្រកាសនូវការបញ្ចេញបទចម្រៀងទោលនៅក្នុងថ្ងៃតែមួយ ដែលពួកគេទាំងពីរសុទ្ធសឹងតែជាសមាជិកដែលច្រៀងពីរោះប្រចាំក្រុមតែម្តង។ 

កាលពីថ្មីៗនេះផងដែរខាងផលិតកម្ម SM បានប្រកាសនូវការចេញបទចម្រៀងទោលរបស់ Wendy សមាជិកក្រុម Red Velvet ដែលបទចម្រៀងមានចំណងជើងថា "Like water" ដែលនឹងចេញជាផ្លូវការនៅថ្ងៃទី៥ ខែមេសាខាងមុខនេះផងដែរ ដោយមានការចូលរួមសហការជាមួយសមាជិកម្នាក់ទៀតរបស់ Red Velvet ផងដែរនោះគឺ Seulgi។

Wendy
Wendy
Wendy
Wendy

ក្នុងនោះផងដែរកាលពីយប់ថ្ងៃទី៣១ ខែមីនានេះ ខាងផលិតកម្ម YG ក៏បានទម្លាក់រូបភាពពញ្ញាក់អារម្មណ៍របស់ Rosè ក្រុម BLACKPINK ដែលផ្តោតទៅលើបទចម្រៀងមួយដែលមានចំណងជើងថា "GONE" ដែលនឹងមានជាបទចម្រៀងកាយវិការ (MV) ដូចបទ "On the ground" ដែលនឹងបញ្ចេញជាផ្លូវការនៅថ្ងៃទី៥ ខែមេសាខាងមុខនេះផងដែរ។

សម្រាប់អ្នកគាំទ្ររបស់ក្រុមទាំងពីរប្រាកដជាមានអារម្មណ៍សប្បាយរីករាយខ្លាំងបន្ទាប់ពីបានឮដំណឹងមួយនេះ ដោយជាក់ស្ដែង Rosè និង Wendy គឺតារាចម្រៀងស្រីដែលមានសម្លេងពីរោះរណ្ដំចិត្តអ្នកស្តាប់ទូទៅ ដោយសម្លេងពួកគេទាំងពីរគឺពីរោះម្យ៉ាងម្នាក់៕

Rosè
Rosè
Rosè
Rosè
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...