ស្លៀកឈុតដូចព្រះនាង តារាទាំងនេះ ត្រូវបានហ្វេនសរសើរព្រាត - TrueID

ស្លៀកឈុតដូចព្រះនាង តារាទាំងនេះ ត្រូវបានហ្វេនសរសើរព្រាត

December 12, 2022

កម្សាន្ត៖ អាចនិយាយបានថា នៅក្នុងវិស័យសិល្បៈ ការរៀបចំខ្លួនគឺជារឿងមួយដ៏សំខាន់បំផុត សម្រាប់សិល្បករ និងសិល្បការិនី។ការតុបតែងខ្លួន ជាផ្នែកមួយដែលជួយបង្កើនភាពទាក់ទាញ និងទទួលបានការចាប់អារម្មណ៍ពីមហាជន ក៏ដូចជាហ្វេនៗផ្ទាល់ផងដែរ។ម្យ៉ាងវិញទៀត គេដឹងថា តារាខ្មែរពិតជាពូកែតែងខ្លួនជាមួយស្ទាយ៍ប្លែកៗជានិច្ច។ 

យ៉ាងណាមិញ បើក្រឡេកមើលសិល្បការិនីខ្មែរ ភាគច្រើនគេតែងឃើញស្លៀកឈុតសម្លៀកបំពាក់ច្នៃមានម៉ូតស្អាតប្លែកខ្លាំងតែម្ដង។ ប៉ុន្តែថ្មីៗនេះ គេចាប់អារម្មណ៍ឃើញមានតារាស្រីពីររូប ដែលស្លៀករ៉ូតប៉ោងៗដូចព្រះនាងក្នុងរឿងនិទាន។ ហើយតារាស្រីដែលស្លៀកឈុតដូចព្រះនាង ដែលមានអ្នកចាប់អារម្មណ៍ខ្លាំងនោះមានដូចជា៖ 

១៖ អ្នកនាង ពេជ្រ សូលីកា 

អ្នកនាង ពេជ្រ សូលីកា ជាតារាចម្រៀង និងតារាសម្ដែង ដែលទទួលបានប្រជាប្រិយភាពខ្លាំង។ បើងាកទៅមើលស្ទាយ៍តុបតែងខ្លួននាងតែងតែទទួលបានការសរសើរពីហ្វេនជានិច្ច។ ជាពិសេសរ៉ូបពណ៌ផ្ទៃមេឃដូចព្រនាង ដែលនាងបានស្លៀក ពិតជាជួយលើកសម្រស់អ្នកម៉ាកសម័យថ្មីរូបនេះស្អាតជាងមុន។ 

អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា

២៖ កញ្ញា ជា ស្រីនា

YouTuber និងInfluencerវ័យក្មេងដ៏ល្បីកញ្ញា ជា ស្រីនា បច្ចុប្បន្ននាងពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំង ពីស្រទាប់យុវវ័យ។ម្យ៉ាងតារាវ័យក្មេងរូបនេះ គេដឹងថានាងពិតជាពូកែរើសសម្លៀកបំពាក់មកស្លៀកឲ្យសាកសមនឹងដងខ្លួននាងតែម្ដង។ ជាពិសេស រ៉ូបពណ៌ប្រផេះដូចព្រះនាងតារារូបនេះ ពិតជាធ្វើឲ្យហ្វេនលាន់មាត់ថាស្រស់ស្អាតគ្រប់ៗគ្នា៕ 

កញ្ញា ជា ស្រីនា
កញ្ញា ជា ស្រីនា
កញ្ញា ជា ស្រីនា
កញ្ញា ជា ស្រីនា
កញ្ញា ជា ស្រីនា
កញ្ញា ជា ស្រីនា
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...