រាជធានីភ្នំពេញ ៖ ផ្ទុះការភ្ញាក់ផ្អើល ក្រោយពេល អតីតតារាស្រីជាម្ចាស់ហាង Moon Malya Store ល្បីថាអតីតស្វាមីជាអ្នកជំនួញល្បីឈ្មោះមានងារជាឧកញ៉ាបា.ញ់បោះនៅមុខផ្ទះអស់៤គ្រាប់ ដោយផ្អើលថាមកពី រឿងខឹ.ងភរិយាមកផ្ទះយប់ជ្រៅ។
យ៉ាងណាក្តី ដោយបែកធ្លាយដំណឹងអាស្រូវរឿងនេះ អតីតតារាស្រីដែលជាម្ចាស់ហាងរូបនេះ មានឋានៈជាអតីតភរិយា បានចេញមុខបកស្រាយថា រូបនាងនិងអតីតស្វាមី លោកឧកញ៉ា ស៊ឹង ប៊ុណ្ណា បានបែកបាក់គ្នា តាំងពីឆ្នាំ២០១៦មកម្លេះ ដោយមូលហេតុរស់នៅមិនចុះសម្រុងនឹងគ្នា ដែលដំណឹងនេះ មានមហាជនតិចតួចប៉ុណ្ណោះដែលបានជ្រាប។
តួយ៉ាង អ្វីដែលព័ត៌មានបានចុះផ្សាយ ពីករណីបា.ញ់បោះព្រោះភរិយាដើរលេងយប់នោះ គឺមិនទាក់ទងនឹងរូបនាងឡើយ ពោលគឺភរិយាក្រោយរបស់អតីតស្វាមីទៅវិញទេ យ៉ាងណាមិញ រូបនាងក៏បានបកស្រាយដោយទឹកភ្នែក អ្វីដែលធ្វើឲ្យរូបនាងរំជួ.លចិត្តនោះគឺ តាំងពីរៀបការរហូតដល់លែងលះ អតីតគឺធ្វើល្អដាក់ភរិយានិងកូនៗណាស់ មិនសមណាពេលនេះ ត្រូវសមត្ថកិច្ចចេញដីកាដាក់ព.ន្ធធនា.គារម្តងទៀតនោះឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ចុចនៅទីនេះ ដើម្បីមើលវីដេអូពីអតីតស្វាមី ៖ Watch | Facebook