ក្មេងៗយកគំរូតាមទៅ! ស្នេហ៍វ័យចំណាស់​ ឯកឧត្ដម​ ម៉ុង​ ឫទ្ធី​ទោះវ័យកាន់ច្រេីន​ កាន់តែផ្អែម - TrueID

ក្មេងៗយកគំរូតាមទៅ! ស្នេហ៍វ័យចំណាស់​ ឯកឧត្ដម​ ម៉ុង​ ឫទ្ធី​ទោះវ័យកាន់ច្រេីន​ កាន់តែផ្អែម

May 7, 2022

ព្រះសីហនុ៖ ជឿជាក់ថា ប្រិយមិត្តភាគច្រើន ច្បាស់ស្គាល់កិត្តិនាមរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ព្រោះលោកជាបុគ្គលដ៏ជោគជ័យម្នាក់ ក្នុងវិស័យជំនួញ ដែលមានទ្រព្យ និងដីធ្លីជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា។ ហើយលោកតែងតែត្រូវបានមហាជន កោតសរសើរពីជីវិតតស៊ូរបស់លោកជាហូរហែ ព្រោះបើទោះបីជា ឯកឧត្តមបណ្ឌិតមានជំនួញពេញដៃពិតមែន តែលោក និងភរិយាជំទាវ នៅតែចូលចិត្តប្រើជីវិតសាមញ្ញៗ និងនៅតែបង្ហាញភាពល្អូកល្អើនជាមួយគ្នាមិនដែលខាន។

ជាក់ស្ដែង ថ្មីៗនេះផងដែរ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏បានធ្វើដំណើរទៅលេងដីចម្ការនៅខេត្តព្រះសីហនុ ព្រមទាំងបានផ្ដិតយករូបភាពជាច្រើនជាមួយភរិយាជំទាវ និងបានបង្ហោះនៅលើគណនីហ្វេសប៊ុកផេក ភ្ជាប់ជាមួយពាក្យពេចន៍ដ៏មានអត្ថន័យជ្រាលជ្រៅខ្លាំងតែម្ដង។ ក្នុងនោះលោកបានសរសេរថា៖

យ៉ាងណាមិញ តាមរយៈសំណេរនិងរូបភាពដ៏មានអត្ថរសនិងអត្ថន័យទាំងនេះរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី នៅពេលអ្នកនិយមលេងបណ្ដាញសង្គមឃើញហើយ ពិតជាមិនស្ញើចមិនបាន ព្រោះបើទោះបីជាឯកឧត្តមបណ្ឌិត និងភរិយាបានចាប់ដៃសាងគ្រួសារមកជាង ៤០ឆ្នាំទៅហើយក្ដី ប៉ុន្តែចំណងភក្ដីភាពរបស់ពួកគាត់នៅតែស្អិតរមួតបែបនេះ នរណាៗក៏ប្រាថ្នាចង់បានជីវិតគូដ៏ចម្រុងចម្រើនបែបនេះដូចរូបលោកផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងភរិយាជំទាវ
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងភរិយាជំទាវ
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងភរិយាជំទាវ
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងភរិយាជំទាវ
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងភរិយាជំទាវ
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងភរិយាជំទាវ
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងភរិយាជំទាវ
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងភរិយាជំទាវ
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងភរិយាជំទាវ
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងភរិយាជំទាវ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...