ពុទ្ធោ BTS បង្ហោះរូបក្នុង IG ម្តងៗរកបានខ្ទង់ សែនដុល្លារ - TrueID

ពុទ្ធោ BTS បង្ហោះរូបក្នុង IG ម្តងៗរកបានខ្ទង់ សែនដុល្លារ

April 26, 2022

កម្សាន្ត ÷ SPEAKRJ គឺជាសវនករប្រព័ន្ធផ្សព្វផ្សាយសង្គមដែលវិភាគ បង្កើនប្រសិទ្ធភាព និងតាមដានការរីកលូតលាស់នៃគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់មនុស្ស រួមទាំង Instagram ផងដែរ។

BTS 
BTS 

កាលពីថ្ងៃទី ២៣ ខែមេសា SPEAKRJ បានបង្ហាញពីចំនួននៃការlike និងការប៉ាន់ប្រមាណនៃតម្លៃប្រាក់ចំណូលរបស់សមាជិក BTS ក្នុងមួយប្រកាស ដែលបានឧបត្ថម្ភនៅលើទម្រង់ Instagram រៀងៗខ្លួន ហើយមានតែលទ្ធផលសម្រាប់ Jungkook Suga Jin V Jimin និង J-Hope ប៉ុណ្ណោះដែលត្រូវបានបង្ហាញ ចំណែកប្រាក់ចំណូល ការlike និងការចូលរួមរបស់ RM គឺពិបាកក្នុងការកំណត់ ដោយសារលោក បានលាក់ចំនួននៃការ like នៅលើគណនី Instagram របស់លោក។

RM
RM

ក្នុងចំណោមសមាជិក BTS ទាំងប្រាំមួយនាក់ V មានការចំណាយប៉ាន់ស្មានខ្ពស់បំផុតនៅលើ Instagram ដោយ SPEAKRJ បានបង្ហាញ ថា V អាចរកប្រាក់ចំណូលបានពី ៦៤,០០០ ដុល្លារដល់ ៧៧៣,០០០ ដុល្លារ ដោយសារតែគាត់មានការចូលរួម ៣២ភាគរយ និងទទួលបាន ១២.៩ លាន like ជាមធ្យមក្នុងមួយប្រកាស។

V
V

ហើយសមាជិក BTS ដែលមានតម្លៃប៉ាន់ស្មានខ្ពស់បំផុតទីពីរគឺ Jimin ដែលមានការចូលរួម ៣៨ភាគរយ និង ១២.៨ លាន like ជាមធ្យម លោកទទួលបាន ៦៣,០០០ ដុល្លារដល់ ៧៦១,០០ ដុល្លារ អ្នកបន្ទាប់គឺ Jungkook ដែលមាន ៣៣ភាគរយ ចូលរួមនៅលើ Instagram និង ១២ លាន like ជាមធ្យម ប្រាក់ចំណូលបានចាប់ផ្តើមពី ៦០,០០០ ហើយអាចឡើងដល់ ៧២៥,០០០ដុល្លា។

Jimin
Jimin
Jungkook
Jungkook

បន្ទាប់ពី Jungkook គឺ Suga ដែលរកចំណូលបានពី ៥៤,០០០ ដុល្លារ ទៅ ៦៤៤,០០០ ដុល្លារនៅលើ Instagram ដោយសារការចូលរួម ៣៣ភាគរយ និង ១០.៧ លាន like ជាមធ្យម ហលយអ្នករកចំណូលបានច្រើនជាងគេទីប្រាំនៅលើ Instagram ក្នុងចំណោមសមាជិក BTS គឺ Jin ជាមួយនឹងការចូលរួម ៣២ភាគរយ និងការ like ជាមធ្យម ១០.៦ លាន ប្រាក់ចំណូលអាចឡើងពី ៥៣,០០០ ដុល្លារ ទៅ ៦៣៨,០០០ ដុល្លារ។

Suga
Suga
Jin
Jin

ហើយអ្នកចុងក្រោយគេគឺ J-Hope មានការចូលរួម ២៣ភាគរយ នៅលើ Instagram និង ៧.៨ លាន like ជាមធ្យម លោករកបានពី ៣៨,០០០ ទៅ ៤៦២,០០០ដុល្លា ដោយពិចារណាថា តើសមាជិក BTS មានភាពល្បីល្បាញទូទាំងពិភពលោកប៉ុណ្ណានោះ វាមិនមែនជារឿងភ្ញាក់ផ្អើលទេដែលថាពួកគេរកបានច្រើននេះតាមរយៈគណនី Instagram រៀងៗខ្លួន៕

J-HOPE 
J-HOPE 

ប្រភព: Kpopstarz 

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...