ភ្នំពេញ៖ ជាការពិតណាស់ សម្រាប់កំពូលតារាចម្រៀងស្រី កញ្ញា សុខ ពិសី ទន្ទឹមនឹងមានកេរ្ដិ៍ឈ្មោះល្បីល្បាញរាប់ឆ្នាំ ទៅ លើទឹកដមសម្លេងដ៏ផ្អែមស្រទន់ហើយ បើនិយាយពីរូបសម្រស់វិញ នាងគឺជាតារាចម្រៀងមួយរូប ដែលមានភាពស្រស់ស្អាតទាក់ទាញខ្លាំង តាំងពីក្បាលដល់ចុងជើងតែម្ដង។
ជាមួយគ្នានេះ ហ្វេនៗដែលជាអ្នកគាំទ្រតារាស្រីមួយដួងនេះ ប្រាកដជាបានជ្រាបច្បាស់ហើយពីទឹកដមសម្លេងដ៏ផ្អែមស្រទន់ពីរោះបំពេរគ្រប់បទចម្រៀង។ យ៉ាងណាមិញ បើបានសណ្ដាប់ដោយ សុខ ពិសី ច្រៀងផ្ទាល់វិញរឹតតែផ្អែមពិរោះ ធ្វើឲ្យអ្នកស្តាប់សរសើរគ្រប់គ្នា ខុសប្លែកដាច់ពីអ្នកដែលតែងរិះគន់ថានាងច្រៀងផ្ទាល់ ញែកៗមិនពីរោះ៕
តោះចង់ដឹងថា សុខ ពិសី ច្រៀងផ្ទាល់ពីរោះយ៉ាងណា?
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖