ថៃ៖ ថ្មីៗនេះ យោងតាមសារព័ត៌មានក្នុងស្រុកថៃ បានរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែតុលាកន្លងទៅនេះ លោក Nawat Itsaragrisil ស្ថាបនិកកម្មវិធីប្រកួតសម្រស់ Miss Grand International បានចេញមកបកស្រាយ និងលើកឡើង ការដែលបវរកញ្ញា Mauritius នាង Yuvna Rinishta បានបោះបង់តំណែងលំដាប់រងទី៥។
បើតាម លោក Nawat បានបង្ហាញថា កំពូលសម្រស់ទាំង១០ ត្រូវតែចុះកិច្ចសន្យារយៈពេលមួយឆ្នាំ ។ ហើយសម្រាប់ តំណាងប្រទេស Mauritius នាង Yuvna Rinishta ដែលបានឈានដល់កំពូលទាំង១០ ដោយសារការបោះឆ្នោតរបស់ទស្សនិកជន នាងត្រូវចុះកិច្ចសន្យារយៈពេលមួយឆ្នាំ ជាមួយអ្នករៀបចំការប្រកួត។ យ៉ាងណាមិញ អ្នករៀបចំកម្មវិធី តែងតែជួបបញ្ហាជាបន្តបន្ទាប់ ដោយសារតែមិត្តប្រុសរបស់ បវរកញ្ញារូបនេះ។
ជាពិសេស លោក Nawat បានលើកឡើងទៀតថា បុរសដែលបានរៀបរាប់ខាងលើ បានស្នាក់នៅក្នុងសណ្ឋាគារតែមួយជាមួយបេក្ខជន និងក្រុមការងារអំឡុងពេលប្រកួត។ ដោយបុរសម្នាក់នេះ ចង់នៅក្បែរ Yuvna Rinishta គ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយសុំឱ្យអ្នករៀបចំ ធ្វើបច្ចុប្បន្នភាពជាប្រចាំ ហើយក៏មានការឈ្លោះប្រកែកគ្នា រវាងអ្នករៀបចំ និង មិត្តប្រុសរបស់ Yuvna Rinishta ខណៈមានពាក្យពេចន៍មិនសមរម្យ។
ម៉្យាងវិញទៀត លោក Nawat បាននិយាយថា៖
យ៉ាងណាមិញ ខាងអ្នករៀបចំកម្មវិធីប្រកួត ក៏បានប្រកាសថា តំណាងប្រទេស Mauritius នាង Yuvna Rinishta បានបោះបង់តំណែងលំដាប់រងទី៥ ដោយសារតែ នាងមិនអាចបំពេញតាមកាលវិភាគការងារបាន៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖