មិនទាន់ប្រកាសបែកគ្នាស្រួលបួលពីគូដណ្តឹងផង អតីតសមាជិក One Direction កំពុងល្បី ទៅទាក់ទងស្រីថ្មី - TrueID

មិនទាន់ប្រកាសបែកគ្នាស្រួលបួលពីគូដណ្តឹងផង អតីតសមាជិក One Direction កំពុងល្បី ទៅទាក់ទងស្រីថ្មី

May 25, 2022

បរទេស៖ តារៈគេហទំព័រមួយ ត្រូវបានគេបង្ហាញឱ្យដឹងថាតារាចម្រៀង Liam Payne និងគូដណ្តឹងតារាស្រី Maya Henry បានរាយការណ៍មកថា អ្នកទាំងពីរ បានចែកផ្លូវគ្នាហើយ ក្រោយត្រូវបាន ប្រទះឃើញ រូបថតអតីតសមាជិក One Direction កំពុងស្និទ្ធស្នាលជាមួយនារីម្នាក់ទៀត។

ជាក់ស្តែង រូបថត​ជាច្រើន​សន្លឹក​បាន​លេចចេញ​នៅលើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ចន្ទ​របស់ Liam ដែលបានឱប​តារា​ម៉ូ​ដែល Aliana Mawla ពី​ខាងក្រោយ​ដោយ​ដៃ​ជាប់ យ៉ាងមានភាពកក់ក្តៅ បែបផ្អែមល្ហែម ដូចមនុស្សកំពុងពេញស្រលាញ់​។

ប្រភពជិតស្និទ្ធបានប្រាប់ MailOnline ថា Liam និង Maya បានចែកផ្លូវគ្នាកាលពីខែមុន បន្ទាប់ពីបានភ្ជាប់ពាក្យឡើងវិញកាលពីខែសីហា ឆ្នាំ ២០២១ បន្ទាប់ពីការបែកគ្នាកាលពីខែមិថុនាឆ្នាំមុន ដោយគេបន្ថែមទៀតថា ពួកគេ លែងនៅជាមួយគ្នាទៀតហើយ ហើយបានចែកផ្លូវគ្នាអស់រយៈពេលជាងមួយខែមកហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Liam និងអតីតគូដណ្តឹង
Liam និងអតីតគូដណ្តឹង
Liam និងអតីតគូដណ្តឹង
Liam និងអតីតគូដណ្តឹង
Liam និងអតីតគូដណ្តឹង
Liam និងអតីតគូដណ្តឹង
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...