កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១០ ខែមិថុនាឆ្នាំ ២០២១ តារាចម្រៀងលោក Kyuhyun សមាជិកក្រុម Super Junior បានចែករំលែកទៅកាន់អ្នកគាំទ្រថា រូបលោក បានឃើញសត្វកន្លាតដែលមានទំហំប៉ុនមេដៃ នៅក្នុងបន្ទប់ស្នាក់នៅរបស់លោក។
មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសវ័យ៣៣ឆ្នាំរូបនេះ ក៏បានបន្តទៀតថា រូបលោកពិតជាមានការភ្ញាក់ផ្អើល និងភ័យខ្លាចជាខ្លាំងណាស់ ក៏ព្រោះតែរូបលោក មិនដែលបានឃើញសត្វកន្លាតនៅក្នុងផ្ទះអស់រយៈពេលជាង ២០ឆ្នាំមកហើយ ។
យ៉ាងណាមិញ ភ្លាមៗនោះ តារាចម្រៀងរូបនេះ ក៏បានជួលក្រុមថ្នាំសំលាប់សត្វល្អិតនៅផ្ទះរបស់លោក។ អ្វីដែលជាចាប់អារម្មណ៍ជាងនេះ បានចែករំលែកថា រូបលោកសុខចិត្តចាយលុយ ស្នាក់នៅសណ្ឋាគារក្បែរផ្ទះរបស់លោក ដើម្បីគេចពីសត្វមួយនេះ៕
ប្រភព៖ AllKpop
សូមទស្សនារូបភាពខាងក្រោម