រកបានច្រើនខ្លាចអ្វីនឹងចាយលុយ តារាស្រីនិយមប្រើ របស់ប្រ៊េនៗ ទិញម្ដងៗមិនចេះតិច - TrueID

រកបានច្រើនខ្លាចអ្វីនឹងចាយលុយ តារាស្រីនិយមប្រើ របស់ប្រ៊េនៗ ទិញម្ដងៗមិនចេះតិច

July 30, 2022

កម្សាន្ត៖ នៅក្នុងសង្គមសិល្បៈនាពេលបច្ចុប្បន្ន គេឃើញមានសិល្បករ សិល្បការិនីជាច្រើន កាន់តែប្រើជីវិតរស់នៅយ៉ាងឆើតឆាយហាយសូរតែម្ដង ខណៈមានឈ្មោះល្បីល្បាញនោះ។ ក្រៅពីការងារសិល្បៈដែលអាចជួយដល់ជីវភាពកាន់តែប្រសើរ គេដឹងថាមានអ្នកសិល្បៈជាច្រើន បានបើកមុខជំនួញផ្ទាល់ខ្លួន ថែមទាំងទទួលបានភាពជោគជ័យផងដែរ។ 

ពិតណាស់ ស្របពេលទទួលបានភាពជោគជ័យទាំងការងារសិល្បៈ ហើយនឹងមុខជំនួញ គេឃើញមានតារាជាច្រើន កាន់តែចំណាយថវិកាលើការប្រើប្រាស់របស់ប្រ៊េនមានម៉ាកល្បី ដែលមានតម្លៃថ្លៃផងដែរ។ ហើយតារាដែលនិយមប្រើរបស់ដែលមានតម្លៃថ្លៃខ្លាំងនោះមានដូចជា៖ 

១៖ អ្នកនាង គង់ ចាន់ស្រីមុំ

អ្នកនាង គង់ ចាន់ស្រីមុំ ចាប់ផ្ដើមចាប់ដៃគ្នាជាមួយស្វាមីបង្កើតមុខជំនួញមក គេឃើញនាងប្រើជីវិតយ៉ាងឡូយឆាយ ជាពិសេសតែងតែនិយមដើរទិញរបស់ប្រើប្រាស់ម៉ាកល្បីប្រ៊េនៗ ដែលមានតម្លៃថ្លៃផងដែរ។ ហើយគ្រប់ពេលចេញទៅលេងក្រៅប្រទេសម្ដងៗ នាងក៏ឧស្សាហ៍ចំណាយលុយទិញរបស់ប្រ៊េនជាច្រើន ដោយរបស់ខ្លះត្រឹមតែមួយតម្លៃលោតដល់ខ្ទង់ម៉ឺនដុល្លារក៏មាន។ 

អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ

២៖ កញ្ញា មាន សូនីតា

កញ្ញា មាន សូនីតា ត្រូវបានគេដឹងថានាងជានារីម្នាក់ដែលនិយមដើរលេងក្រៅប្រទេស ហើយប្រទេសដែលនាងធ្លាប់ទៅដើរកម្សាន្តមិនក្រោម២០ប្រទេសនោះទេ។ លើសពីនេះទៅទៀត តារាស្រីរូបនេះ ក៏ជាសិល្បការិនីដែលនិយមប្រើរបស់ប្រ៊េនៗមានតម្លៃថ្លៃផងដែរ។ 

កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា
កញ្ញា មាន សូនីតា

៣៖ កញ្ញា ទេព បូព្រឹក្ស

តារាចម្រៀងផ្នែកសម័យកញ្ញា ទេព បូព្រឹក្ស ក្រៅពីជាតារាចម្រៀង នាងក៏មានមុខជំនួញផ្ទាល់ខ្លួន ហើយនាងក៏ជាសិល្បការិនីដែលគេស្គាល់ច្បាស់ថា និយមប្រើប្រាស់របស់របរមានម៉ាកល្បីៗ ប្រ៊េនធំៗផងដែរ។ 

កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...