កម្សាន្ត៖ ជាការពិតណាស់ ដើម្បីបានក្លាយជាសិល្បករដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន មិនសំដៅទៅលើទេពកោសល្យតែប៉ុណ្ណោះទេ ប៉ុន្តែរូបសម្រស់ក៏ជាផ្នែកមួយដ៏សំខាន់ដែលតារាប្រុសស្រីជាច្រើនអាចទាញយកបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ផងដែរ។
ដូច្នេះហើយ តារាប្រុសស្រីល្បីៗជាច្រើន ក៏បានខិតខំ យកចិត្តទុកដាក់ថែរក្សារូបសម្រស់របស់ខ្លួន ទាំងមុខមាត់ និងរាងកាយ ឲ្យមានភាពស្រស់ស្អាតទាក់ទាញ ដើម្បីទទួលបានចំណាប់អារម្មណ៍និងការគាំទ្រ ខណៈពេលចេញមកបង្ហាញខ្លួនម្ដងៗ។
ប៉ុន្តែមួយរយៈចុងក្រោយមកនេះ ក៏មានតារាមួយចំនួន ហាក់ព្យាយាមបង្ខំខ្លួនឯងឱ្យមានភាពល្អឥតខ្ចោះ នៅចំពោះមុខសាធារណជន ក៏ដូចជាបានសម្រកទម្ងន់ដោយអនុវត្តវិធីសាស្រ្តហួសប្រមាណ ដែលធ្វើឲ្យរាងកាយកាន់តែស្គមស្គាំង សឹងតែចំណាំមិនបាន៕
ប្រភព៖ Kenh14
បើចង់ជ្រាបច្បាស់ថា ជាតារាល្បីៗណាខ្លះ សូមទស្សនារូបភាពខាងក្រោម៖
១. Huang Xiaoming
២. Angelababy
៣. Zhang Yuxi
៤. Wu Jinyan
៥. Luo Yunxi
៦. Zheng Shuang