រាជធានីភ្នំពេញ ៖ ឆ្លងកាត់ជីវិតគូជូរចត់ តារាចម្រៀង ទូច ស្រីល័ក្ខ ស៊ូបោះចោលជីវិតរីករាយក្រៅប្រទេសយកកូនប្រុសតែម្នាក់ មករស់នៅក្នុងស្រុកខ្មែរវិញ ដោយប៉ុន្មានឆ្នាំនេះ អ្នកទាំងពីររស់នៅយ៉ាងមានក្តីសុខជាពិសេសទៅទៀត សម្រស់របស់តារាស្រី ទូច ស្រីល័ក្ខ ក៏កាន់តែទាក់ទាញខ្លាំងឡើង មិនសមជាអ្នកម៉ាក់កូនធំអន្ធឹកនោះឡើយ។
យ៉ាងណាមិញ តាំងពីមេម៉ាយមក តារាស្រីរូបនេះមិនធ្លាប់លេចឮដំណឹងចង់ស្វែងរកដៃគូថ្មីឬ មានទំនាក់ទំនងស្ងាត់ៗជាមួយបុរសណាម្នាក់ឡើយ ប្រឹងរកស៊ីចិញ្ចឹមកូនតែម្នាក់ឯង រហូតមានរថយន្តថ្មីផ្ទះរស់នៅធំដូចគេដូចឯង។
តែផ្ទុយទៅវិញ ថ្ងៃនេះ តារាស្រីរាងមួយក្តាប់ ទូច ស្រីល័ក្ខ បង្ហោះរូបភាពអង្គុយទល់មុខនឹងបុរសម្នាក់មិនដឹងត្រូវជាអ្វីនឹងគ្នា ប៉ុន្តែគួរឲ្យចាប់អារម្មណ៍នោះគឺ មានធៀបការជាច្រើននៅមុខអ្នកទាំងពីរដោយភ្ជាប់ជាមួយសារថា ៖
តាមរយៈរូបភាពនិងសារដែលបានបង្ហោះនោះ មហាជនសង្ស័យថា តារាស្រីរូបនេះនឹងចូលរោងការឆាប់ៗនេះ ក្រោយលែងលះជាមួយនឹងអតីតស្វាមីជាជនបរទេសច្រើនឆ្នាំមកហើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖