ហ្វេនអរភ្លូកទឹកភ្លូកដី ស្រាប់តែ YG ប្រកាសថា BLACKPINK ត្រឡប់មកវិញខែមិថុនា ជារឿងមិនពិត - TrueID

ហ្វេនអរភ្លូកទឹកភ្លូកដី ស្រាប់តែ YG ប្រកាសថា BLACKPINK ត្រឡប់មកវិញខែមិថុនា ជារឿងមិនពិត

April 29, 2022

កម្សាន្ត ÷ ថ្មីៗនេះ កាលពីថ្ងៃទី ២៦ ខែមេសា សារព័ត៌មានកូរ៉េ Sports DongA បានរាយការណ៍ថា ក្រុមចម្រៀងស្រីដែលមានសមាជិក ៤ នាក់របស់ YG Entertainment គឺ BLACKPINK គ្រោងនឹងត្រលប់មកវិញនៅខែមិថុនាខាងមុខនេះ។

BLACKPINK
BLACKPINK

ដែលរបាយការណ៍ក៏បានរួមបញ្ចូលសិល្បករផ្សេងទៀតដូចជា BTS និងតារាចម្រៀង Lim Young Woong ខណៈដែលសិល្បករកូរ៉េមួយចំនួន ក៏ត្រៀមសម្រាប់ការត្រលប់មកវិញក្នុងខែដូចគ្នានេះ ហើយចាប់តាំងពីពេលនោះមក YG Entertainment បានរក្សាភាពស្ងៀមស្ងាត់អំពីព័ត៌មានណាមួយអំពីការត្រលប់មកវិញរបស់ BLACKPINK

BLACKPINK
BLACKPINK

ទោះជាយ៉ាងណាក៏ដោយនៅថ្ងៃទី ២៧ ខែមេសា ផលិតកម្ម YG Entertainment បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Sports Trend ដើម្បីដោះស្រាយរបាយការណ៍ស្តីពីការត្រលប់មកវិញខែមិថុនារបស់ក្រុមតារាស្រីនេះថា ÷

BLACKPINK
BLACKPINK

ទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានធានាដល់អ្នកគាំទ្រដោយបញ្ជាក់ថា ការត្រលប់មកវិញរបស់ BLACKPINK កំពុងដំណើរការយ៉ាងល្អ ដោយបន្ថែមថា ជាការពិតដែល BLACKPINK កំពុងរៀបចំសម្រាប់ការត្រលប់មកវិញ ហើយនៅពេលដែលកាលវិភាគលម្អិតរួចរាល់ ពួកគេនឹងបញ្ចេញព័ត៌មានផ្លូវការ៕

ប្រភព: Kpopstarz 

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...