ពិតជាគួរឲ្យស្តាយ តារាសម្ដែងហុងកុងជើងចាស់របស់​ TVB បានទទួលម.រណ.ភា.ព - TrueID

ពិតជាគួរឲ្យស្តាយ តារាសម្ដែងហុងកុងជើងចាស់របស់​ TVB បានទទួលម.រណ.ភា.ព

November 11, 2022

ហុងកុង៖ នៅថ្ងៃទី 10 ខែវិច្ឆិកា HK01 បានរាយការណ៍ថាកូនប្រុសរបស់តារាសម្តែង Yu Ziming បានប្រកាសថាឪពុករបស់លោក បានទទួលមរណភាពក្នុងអាយុ ៧៨ ឆ្នាំ នេះបើតាមការបញ្ជាក់ ការបង្ហោះនៅលើបណ្តាញសង្គម។

មុននោះ តារាសម្ដែង TVB ជើងចាស់រូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសុខភាពមិនល្អ ជាមួយនឹងអាការៈ ក្តៅខ្លួនខ្លាំង ដោយលោកតា មិនអាច​ញ៉ាំ​អាហារ​បាន​ធម្មតា​ទេ ដូច្នេះ​រាងកាយ​របស់លោក​អស់កម្លាំង និង​មិនអាច​និយាយ​បាន​​នោះឡើយ។

យោងតាមប្រភពដដែល បានបន្តទៀតថា លោកតា បានទទួលរងជំងឺដា.ច់សរ.សៃឈា.មខួរក្បាល កាលពីដើមឆ្នាំដោយសារជំងឺ ischemia ។ ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ លោកតាបាន​ធ្លាក់​ខ្លួន​ពិការ​ផ្នែក​ខាង​ឆ្វេង និង​តម្រូវ​ឱ្យ​មាន​រទេះ​រុញ។ ទោះជាយ៉ាងណាក៏ដោយគាត់បានចំណាយពេល ៤០ ឆ្នាំនៃជីវិតរបស់លោក ដោយឈានដល់ការបញ្ចប់កុងត្រា ក្នុងខែ សីហា ឆ្នាំ ២០២០។

គួររំលឹកផងដែរថា Yu Ziming បានចូលរួមនៅក្នុងខ្សែភាពយន្តជាង ២០០ ហើយគឺជាតារាសម្តែងដែលជើងចាស់មួយរូប ដែលបានបង្ហាញខ្លួន ចាប់តាំងពីឆ្នាំ ១៩៧៦៕

ប្រភព៖ zingnews.

សូមទស្សនារូបភាពខាងក្រោម៖

Yu Ziming
Yu Ziming
Yu Ziming
Yu Ziming
Yu Ziming
Yu Ziming
Yu Ziming
Yu Ziming
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...