ចិន៖ អស់រយៈពេលជាច្រើនខែទៅហើយ បន្ទាប់ពីតារាស្រី Zhao Liying បានប្រកាសអំពីការលែងលះរបស់នាង និងអតីតស្វាមី លោក Feng Shaofeng ប៉ុន្តែនៅតែធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការយកចិត្តទុកដាក់ ព្រមទាំងបង្ហាញពីការសោកស្តាយ ចំពោះទំនាក់ទំនងរវាងនាង និងស្វាមី ។ មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីសម្រេចចិត្តចែកផ្លូវគ្នា កូនប្រុសរបស់អ្នកទាំងពីរ ក៏បានរស់នៅជាមួយនឹងឪពុក ព្រមទាំងជីដូនជីតា ដែលបានធ្វើឲ្យនាងត្រូវធ្វើដំណើរចុះឡើង ក្នុងការមកលេងកូនម្ដងៗ។
ដោយឡែក ថ្មីៗនេះ ដោយយោងតាមទំព័រ Sohu ស្រាប់តែមានអត្ថបទមួយដ៏ជើបរំជួល ក្រោយពីបានផ្តល់ព័ត៌មាននៅក្នុងបទសម្ភាសន៍ជាមួយនឹង តារាស្រី Zhao Liying នៅក្នុងពេលដែលបានសួរនាងថា តើមាននឹកកូនប្រុសរបស់ខ្លួនដែរទេ ខណៈពេលនោះ តារាស្រីរូបនេះក៏បានស្រក់ទឹកភ្នែក រួចបានប្រាប់អ្នកយកព័ត៌មានថា៖ កូនប្រុសរបស់ខ្ញុំគឺជាកង្វល់ធំបំផុតរបស់ខ្ញុំ ខ្ញុំសង្ឃឹមថា គេនឹងអាចនៅជាមួយខ្ញុំ” ។
ប៉ុន្តែរឿងដែលធ្វើឲ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ Zhao Liying ថែមទាំងបានចែករំលែកពីអតីតស្វាមីរបស់ខ្លួន ដោយបានរៀបរាប់ថា៖ គាត់គឺជាមនុស្សល្អម្នាក់ ដែលដឹងពីរបៀបផ្គាប់ចិត្តប្រពន្ធ និងកូន។
ម៉្យាងវិញទៀត តាមរយៈប្រភពព័ត៌មានដដែលនេះ ក៏បានលើកឡើងទៀតថា ដោយសារតែចម្លើយមួយនេះហើយ តារាស្រី Zhao Liying បានលាតត្រដាងដោយចៃដន្យថា នាងធ្លាប់បានស្រលាញ់អតីតស្វាមីរបស់នាងយ៉ាងខ្លាំង ដែលជារឿងដ៏សោកស្តាយមួយ ខណពេលនេះដែរ អ្នកទាំងពីរបានបែកបាក់គ្នាទៅហើយ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖