កូរ៉េ៖ បន្ទាប់ទទួលបានដំណឺងថា Jisoo ដែលជាសមាជិកនៅក្នុងក្រុមតារាចម្រៀងស្រី Blackpink នឹងលេចមុខនៅក្នុងរឿងភាគថ្មីដែលចាប់ដៃគូសម្ដែងជាមួយតារាសម្ដែងប្រុស Jung Hae In ក្រុមអ្នកគាំទ្រ (Blink) មានការអន្ទះសារចង់ឃើញអាយដលរបស់ខ្លួនបង្ហាញខ្លួនជាតួឯកស្រីក្នុងរឿងភាគជាលើកដំបូង។
អ្នកនិយមលេងបណ្តាញសង្គមជឿជាក់ថាការថតរឿងភាគរបស់ JTBC នាពេលខាងមុខនេះគឺ រឿង "Snowdrop” ដែលសម្តែងដោយ Jung Hae In , Jisoo សមាជិក BLACKPINK, Kim Hye Yoon, Yoo In Na និងតារាសម្តែងជាច្រើនទៀតបានបញ្ចប់ការថតនៅក្នុងខែនេះ។
តាមប្រភពបានឲ្យដឹងថា រឿងនេះចាប់ផ្ដើមថតតាំងពីខែធ្នូ ឆ្នាំ២០២០មកម្លេះ ប៉ុន្ដែរឿងនេះបានរាំងស្ទះដោយសារមានការចម្រូងចម្រាស់កាលពីខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ។ ដោយប្រជាជនមួយចំនួនបានចាប់ផ្តើមធ្វើពហិការប្រឆាំងនឹងខ្សែភាពយន្តនេះដោយអះអាងថាសាច់រឿងកំពុងតែបង្ខូចចលនាប្រជាធិបតេយ្យរបស់កូរ៉េខាងត្បូង។
ទោះបីជាយ៉ាងណាក្ដី មិនឲ្យហ្វេនទន្ទឹមរងចាំយូរទៀតទេ តាមបណ្ដាញបានឲ្យដឹងថា រឿង "Snowdrop" របស់ស្ថានីយទូរទស្សន៍ JTBC ត្រូវបានបញ្ចប់ការថតទាំងអស់ហេីយ។ ខ្សែភាពយន្តនេះដែរ គ្រោងនឹងចាប់ផ្តើមចាក់ផ្សាយនៅចុងឆ្នាំ ២០២១នេះ៕
ប្រភព៖ ពោតផ្ទុះ- Popcornkh