ច្រៀងសុខៗ Jeno ក្រុម NCT បែរជាពាក់កែង ទៅដើរម៉ូដវិញ - TrueID

ច្រៀងសុខៗ Jeno ក្រុម NCT បែរជាពាក់កែង ទៅដើរម៉ូដវិញ

September 15, 2022

កម្សាន្ត៖ កាលពីថ្មី​នេះ តារាចម្រៀង Jeno សមាជិក NCT បានបង្ហាញខ្លួនលើកដំបូង ក្នុង​កម្មវិធី «2022 New York Fashion Week»​ បានទទួលការចាប់អារម្មណ៍ជាខ្លាំង នឹងផ្ទាំងរូបភាពតារាប្រុសក្មេងរូបនេះ ក្នុងការធ្វើជាតារាម៉ូដែលដើរបង្ហាញម៉ូដ។

ជាក់ស្តែង កម្មវិធីបង្ហាញម៉ូដមួយនេះ បានប្រារព្ធ កាលពីថ្ងៃទី ១៣ ខែកញ្ញា អ្នកនិយមលេងអ៉ីនធឺណែតបានចែកចាយនៅលើបណ្តាញសង្គម ជាមួយនឹងរូបភាពជាច្រើនសន្លឹក ទៅនឹង ការដើរយ៉ាងមានទំនុកចិត្ត យ៉ាងប៉ិនប្រសព្វ ដូចតារាបង្ហាញម៉ូដអាជីព។

អ្វីដែលចាប់អារម្មណ៍នោះ ជាមួយនឹងការជោកសក់ទៅក្រោយ និងរូបភាពដ៏សង្ហារបស់គាត់ភ្លឺចែងចាំង Jeno បានបើកកម្មវិធីអ្នកដើរទីមួយ ដែលធ្វើការប្រមូលក្រសែភ្នែករបស់មនុស្សជាច្រើន កាន់តែពិសេសនោះ ពាក់ស្បែកជើងកែងចោតដើរយ៉ាងរលូន ថែមទាំងជោគជ័យមិនសរសើរមិនបាន៕

សូមទស្សនារូបភាពខាងក្រោម៖

Jeno 
Jeno 
Jeno 
Jeno 
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...