ថៃ៖ ចង់សួរថា តើមានគូស្នេហ៍ណាស្វីតជាងគូនេះទៀតទេសម្រាប់គូស្នេហ៍តារាស្រី DueArisara និង មិត្តប្រុសរបស់នាង កាន់តែមានភាពផ្អែមល្ហែមខ្លាំងឡើងជាមួយនឹងការពញ្ញាក់អារម្មណ៍មិត្តប្រុសក្នុងថ្ងៃកំណើតដោយបានរៀបចំផ្កាឡើងពេញនៅក្នុងទីកន្លែងស្នាក់នៅ កាលពីពេលកន្លងទៅនេះ។
ដោយឡែក ថ្មីៗនេះស្រាប់តែមានការភ្ញាក់ផ្អើលចំពោះ តារាស្រី Dueវិញម្ដង ព្រោះនៅក្នុងថ្ងៃកំណើតរបស់នាងត្រូវបានគូស្នេហ%បណ្ដូលចិត្ត លោក Sebastianបានរៀបចំដុតកាំជ្រួចមានពន្លឺភ្លឺផ្លេក និងឈរមើលជាមួយគ្នា ឡើងរ៉ូមែនទិក។
នៅក្នុងនោះដែរ ពិតជាបានធ្វើឲ្យហ្វេនៗកាន់តែរំភើបជំនួសជាមួយនឹងសកម្មភាពដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរ និងស្ទើរតែឲ្យពួកគេគិតថានេះគឺជាការស្នើរសុំរៀបការទៅហើយ ប្រសិនបើពួកគេមិនបានដឹងថាតាមពិតទៅ គឺជាថ្ងៃខួបកំណើតរបស់ តារាស្រី Due នោះទេ ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖