កម្សាន្ត៖ តារាចម្រៀងស្រី ជនជាតិចិន សមាជិកក្រុម G-Idle កំពុងតែធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ជាមួយនឹង ម៉ូតសក់ពណ៌ផ្កាឈូក ដែលសមនឹងមុខមាត់របស់ Yuqi ជាខ្លាំង។
ទន្ទឹមនឹងនោះ អ្នកគាំទ្ររបស់តារា Kpop រូបនេះ បាននាំគ្នាងាកមកចាប់អារម្មណ៍ ដោយនាងមានភាពលេចធ្លោជាងគេក្នុងក្រុម បន្ទាប់ពីលេងពណ៌សក់ផ្កាឈូកនេះមក។
បើក្រឡេកទៅមើលរូបភាពប៉ុន្មានសន្លឹករបស់ Yuqi ជាមួយនឹងសក់ស្ទាយ៍នេះវិញ មានភាពទាក់ទាញជាខ្លាំង មិនថា នាងថតស្ទាយ៍អ្វី តែងខ្លួនបែបណាក៏សមជាមួយនឹងទម្រង់មុខរបស់ដែរ៕
ប្រភព៖ Yuqisong.923