មិនឲ្យសង្ស័.យច្រើន Due បញ្ជាក់ការងារប្ដី ថាមិនជា.ប់ពាក់ព័ន្ធនឹងរឿង.ខុ.ស.ច្បាប់ - TrueID

មិនឲ្យសង្ស័.យច្រើន Due បញ្ជាក់ការងារប្ដី ថាមិនជា.ប់ពាក់ព័ន្ធនឹងរឿង.ខុ.ស.ច្បាប់

February 10, 2023

ថៃ៖ នៅតែជារឿងដែលហ្វេនៗកំពុងតាមដាន បន្ទាប់ពី តារាស្រី Due Arisara បានចេញមកបើកបង្ហាញអំពីរឿងរ៉ាវដែលនាង ត្រូវបានគេធ្វើបា.ប.រា.ងកាយរហូតដល់ផ្លូ.វចិត្ត។ ជាពិសេស តារាស្រីរូបនេះ ក៏បានប្រាប់អំពីព័ត៌មានលម្អិត និយាយអំពីស្វាមីខ្លួន លោក Sebastian Lee ពីការចាប់ផ្តើមអាជីពរហូតដល់ជោគជ័យ ក្រោយពីមានចម្ងល់ និងការសង្ស័យពីមហាជន។

ក្នុងនោះដែរ តាមរយៈវីដេអូឃ្លីបដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ Due Arisara បានបញ្ជាក់ថា ស្វាមីរបស់នាង លោក Sebastian Lee មិនដែលពាក់ព័ន្ធនឹងរឿងខុសច្បាប់នោះទេ ទាំងអតីតកាល បច្ចុប្បន្នកាល រួមទាំងអនាគត ។

មិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹងការប្រាប់ពីប្រវត្តិរបស់ លោក Sebastian ក៏បានបង្ហាញថា លោកបានមកទីក្រុងបាងកក តាំងពីអាយុ ២១ ឆ្នាំ ដើម្បីធ្វើការនៅសណ្ឋាគារផ្សេងៗ ព្រោះបានបញ្ចប់ការសិក្សាពីមុខជំនាញនេះ និងសាលាចម្អិនអាហារ ហើយក្រោយ​ពីបញ្ចប់​ការ​សិក្សា លោក​ក៏បាន​ត្រឡប់​ទៅ​តៃវ៉ាន់​ ដើម្បី​បើក​អាជីវកម្ម​ភោជនីយដ្ឋាន​យ៉ាងជោគជ័យ។

យ៉ាងណាមិញ តារាស្រី Due ក៏បានសុំទោសស្វាមីរបស់ខ្លួន ដែលធ្វើឲ្យលោក ត្រូវរងផលប៉ះពាល់ ពីនិន្នាការសង្គម និងមានសំណួរសង្ស័យជាច្រើនទៅលើរូបលោក ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Due
Due
Due
Due
Due
Due
Due
Due
Due និងស្វាមី
Due និងស្វាមី
Due និងស្វាមី
Due និងស្វាមី
Due និងស្វាមី
Due និងស្វាមី
Due និងស្វាមី
Due និងស្វាមី
Due និងស្វាមី
Due និងស្វាមី
Due និងស្វាមី
Due និងស្វាមី
ទាក់ទងជាមួយ:
តារាថៃរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...