ភ្នំពេញ៖ មិនត្រឹមតែមានភាពល្បីល្បាញនៅក្នុងវិស័យសិល្បៈ ជាមួយនឹងស្នាដៃនិពន្ធបទចម្រៀងដ៏ពេញនិយមសម្រាប់ហ្វេនៗនោះទេ តែងាកមកចាប់អារម្មណ៍នឹង ស្ទាយ៍តុបតែងខ្លួន របស់ តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត ក៏កាន់តែឡូយ មិនថាជាសម្លៀកបំពាក់ ឬគ្រឿងអលង្កាតែងលម្អខ្លួន នោះឡើយ។
ជាក់ស្ដែង ថ្មីៗនេះ តារាចម្រៀងរ៉េបរូបនេះ កំពុងតែធ្វើឲ្យទស្សនិកជន បើកភ្នែកធំៗ ជាមួយនឹងគ្រឿងអលង្កាលម្អលើរាងកាយ ដែលជាបន្តោងខ្សែករ និង កន្លាសរូបដាយណូស័រយ៉ាងប្រណីត និងមានការរចនាដាំពេជ្រភ្លឺចែងចាំង ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹងគ្រឿងអលង្កាប្រណីត របស់តារាប្រុសរូបនេះ ក៏បានធ្វើហ្វេនៗកាន់តែយកចិត្តទុកដាក់ ជាមួយនឹងតម្លៃ ទាំងបន្តោង និងកន្លាសអាវ របស់លោក ប្រមាណជាង ២ម៉ឺនដុល្លារឯណោះ៕
ប្រភព៖ G-Devith Fan club
សូមទស្សនារូបភាពខាងក្រោម៖