ឈ្នះអស់មារសត្រូវ! តារាស្រីវ័យ៤០នាង Fan Bingbing លេងស្ទាយ៍តែងខ្លួនរ៉ូបវែងអូសដី ផ្អើលអស់អ្នកគាំទ្រ - TrueID

ឈ្នះអស់មារសត្រូវ! តារាស្រីវ័យ៤០នាង Fan Bingbing លេងស្ទាយ៍តែងខ្លួនរ៉ូបវែងអូសដី ផ្អើលអស់អ្នកគាំទ្រ

June 9, 2021

ចិន៖ ក្រោយបាត់វត្តមានមួយរយៈពេល មិនដែលចូលរួមកម្មវិធីកម្រាលព្រំក្រហម ក្នុងពីធីល្បីៗ ពេលនេះស្រីស្អាតវ័យ៤០ឆ្នាំជាង អ្នកនាង Fan Bingbing លេងស្ទាយ៍តែងខ្លួនមួយអស់ដៃ ក្រោយមានការអញ្ជើញចូលរួមកម្មវិធីល្បីឈ្មោះសាជាថ្មី បង្ហាញសម្រស់ស្រស់ត្រកាលលើកម្រាលព្រំក្រហមឆ្អៅ។

Fan Bingbing 
Fan Bingbing 

តាមការចុះផ្សាយផ្លូវការរបស់សារព័ត៌មានចិន កាលពីថ្ងៃទី ០៧ ខែមិនថុនា បានទម្លាយរូបថតជាច្រើនសន្លឹកពាក់ព័ន្ធជាមួយនឹងស្រីស្អាត មុខមិនងាយចាស់អ្នកនាង Fan Bingbing បន្ទាប់ពីនាងស្លៀករ៉ូបអូសដីដើរចូលក្នុងកម្មវិធី Wonderland Night កាលពីរាត្រីយប់ថ្ងៃទី០៧ កន្លងទៅថ្មីៗនេះ។

Fan Bingbing 
Fan Bingbing 

នេះអាចថា ជាកម្មវិធីលើកទីមួយហើយដែលនាងបានចូលរួមពេញដៃពេញជើងដូចតារាលំដាប់ជួរមុខដទៃទៀត ខណៈរឿងអាស្រូវកេចពន្ធលើប្រាក់ចំណូលរបស់នាងហាក់ស្ងប់ស្ងាត់បានបន្តិចនោះ។រ៉ូបពណ៍ឆើតស្រស់របស់នាង បានធ្វើឲ្យគ្រប់គ្នាសំឡឹងពុំដាក់ភ្នែក ជះរាងស៊ិចស៉ីមិនធម្មតាដែលធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់៕

Fan Bingbing 
Fan Bingbing 

  ប្រភព៖ Thanhnien

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...