ថៃ៖ ពិតណាស់ Chippy Sirin Preediyanon គឺជាតារាសម្ដែងឯកស្រីដែលមានសម្រស់ស្អាត និងមានទេព្យកោសល្យម្នាក់ក្នុងសិល្បៈ។ ដោយមហាជនមួយចំនួន ក៏បានដឹងដែលថានាងធ្លាប់មានទំនាក់ទំនងស្នេហាជាមួយកីឡាករប្រដាល់ ម្នាក់ឈ្មោះថា Antoine Pinto ដែលបច្ចុប្បន្ននេះអ្នកទាំងពីរ គឺបានបែកគ្នាហើយ។
ជាក់ស្ដែង មួយរយៈចុងក្រោយមកនេះ ហ្វេនៗជាច្រើនកាន់តែចាប់អារម្មណ៍ នឹងការបង្អួតសម្រស់ តារាស្រីល្បីឈ្មោះ Chippy Sirin ដែលតែងតែមានរូបភាពស្អាតៗជានិច្ច ក្នុងពេលទៅកម្សាន្តនៅកន្លែងណាមួយ ដែលធ្វើឲ្យនាងកាន់តែទទួលបាននូវការពេញចិត្តយ៉ាងខ្លាំង ពីទស្សនិកជន។
ជាពិសេស បើក្រលែកមើល Chippy Sirin ក្នុងការតុបតែងមុខ ថែមឈុតអាវពណ៌ខៀវនេះវិញ ពិតជាប្លែកសឹង១៨០ដឺក្រេ មើលសឹងមិនស្គាល់ថាជា Chippy សោះ ព្រោះថាទម្រង់មុខ ប្រែប្លែកឡើងចេញជាអក្សរVស្អាតខ្លាំងតែម្ដង អាចនិយាយបានថាតាំងពីអត់គូ តារាស្រីរូបនេះកាន់តែប្លែកលើកសម្រស់ខ្លាំងតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖