កូរ៉េខាងត្បូង៖ តាមសេចក្ដីរាយការណ៍របស់សារព័ត៌មានល្បីៗរបស់កូរ៉េខាងត្បូង បានចុះផ្សាយថា លោក Lee Soo Man ម្ចាស់ភាគហ៊ុនផលិតកម្មល្បីឈ្មោះ SM Entertainment បានដាក់ភាគហ៊ុនឲ្យទៅក្រុមហ៊ុនដទៃមួយផ្សេងទៀត ខណៈអ្នកគាំទ្រដារាចម្រៀងក្នុងទ្រនំមួយនេះមានការព្រួយបារម្ភ ថាតើពួកគេនឹងទៅជាយ៉ាងណា? ហើយហ្នឹងមានរឿងអ្វីកើតឡើងបើ Kakao និង Naver ទិញភាគហ៊ុនពីលោក Lee Soo Man ពិតមែន។
យោងតាមការបញ្ជាក់របស់ធនាគារិកវិនិយោគ លោក Lee Soo Man បានដាក់លក់ភាគហ៊ុនរបស់ខ្លួនតាំងតែពីដើមឆ្នាំ ២០២០ មកម្លេះ ហើយលក់ក៏បញ្ជាក់ផងដែលថា លោកនឹងមានការលក់ភាគហ៊ុននោះឲ្យទៅកូនៗរបស់លោកដែរ។ ជាថ្មីម្ដងទៀតតាមប្រភពសារព័ត៌មានល្បីៗក៏ប្រាប់ទៀតថា លោក Lee Soo Man សម្រេចថាភាពជាដៃគូថ្មីជាមួយនឹងក្រុមហ៊ុនធំៗគឺចាំបាច់ណាស់សម្រាប់ធ្វើការអភិវឌ្ឍផលិតកម្ម SM Entertainment ឲ្យមានភាពរីកចម្រើនកាន់តែខ្លាំងជាងមុនទ្វេដងបន្ថែមទៀត៕
ប្រភព៖ Koreaboo