«ទ្រឹស្ដីស្នេហា» ពីតួអង្គ ២រូបនៅក្នុងរឿងភាគចិន ដែលទទួល​បាន​​​​ការ​ចាប់​​អារម្មណ៍​​​មិនធម្មតាពី​អ្នក​ទស្សនា - TrueID

«ទ្រឹស្ដីស្នេហា» ពីតួអង្គ ២រូបនៅក្នុងរឿងភាគចិន ដែលទទួល​បាន​​​​ការ​ចាប់​​អារម្មណ៍​​​មិនធម្មតាពី​អ្នក​ទស្សនា

May 26, 2021

បើនិយាយពីរឿងរ៉ាវស្នេហា ពិតជាគ្មាននិយមន័យជាក់លាក់ណាមួយអាចយកជាផ្លូវការបាននោះទេ។ ស្នេហា គឺជា​ការ​យល់ឃើញរបស់មនុស្សម្នាក់ៗ ប្រសិនបើអ្នកដែលជួបនៅស្នេហាសមប្រកបមានសេចក្ដីសុខ គេក៏ឱ្យនិយមន័យ​ថាស្នេហាគឺជាការស្រលាញ់ពេញចិត្ត ក៏ជាថ្នាំប៉ូវនៅក្នុងជីវិតរបស់គេ ដែលធ្វើឱ្យគេបានទទួលនូវសេចក្ដីសុខផ្លូវកាយ​ព្រមទាំងផ្លូវចិត្តផងដែរ។ ផ្ទុយទៅវិញចំពោះអ្នកដែលជួបនៅបញ្ហាស្នេហាដែលមិនល្អមិនស្មោះត្រង់ ឬក៏មិនសម​ប្រកប​​នោះ ពួកគេនឹងឱ្យនិយមន័យពាក្យស្នេហានោះថា គឺជាការឈឺចាប់រហូតធ្វើឱ្យពួកគេមានគំនិតមួយគិតថា មិន​ចង់​បានស្នេហាម្ដងទៀតព្រោះខ្លាចនៅភាពឈឺចាប់ម្ដងទៀតក៏មាន។ 

ខាងក្រោមនេះជាទស្សនៈស្នេហាពីតួអង្គ២រូបនៅក្នុងរឿងភាគចិន៖ 

ទី១. នៅក្នុងរឿង វីរបុរសលីពូអ៉ី តួអង្គ លីពូអ៉ី បាននិយាយថា៖ ការពិតស្រលាញ់មនុស្សម្នាក់ មិនប្រកដថាយក​គេឱ្យ​បាន​នោះទេ ស្រលាញ់ទុកក្នុងចិត្តក៏ជាអានុស្សាវរីយ៍មួយដ៏ល្អក្នុងជីវិតដែរ។ 

វីរបុរសលីពូអ៉ី
វីរបុរសលីពូអ៉ី

ទី២ នៅក្នុងរឿង វីរនារីប៉ាន់ស៊ូ តួអង្គប៉ាន់ស៊ូ បាននិយាយថា៖ ស្រលាញ់មនុស្សម្នាក់ សង្ឃឹមថាគេបានសុខ ឱ្យតែគេ​បាន​សុខ យើងក៏បានសុខដែរ។

វិរៈនារីប៉ានស៊ូ
វិរៈនារីប៉ានស៊ូ

សរុបមកវិញចំពោះស្នេហាមានន័យយ៉ាងណានោះ សូមប្រិយមិត្តអ្នកវិនិច្ឆ័យដោយខ្លួនឯងចុះ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...