ចិន៖ កាលពីថ្ងៃទី ១៩ ខែកក្កដា សារព័ត៌មាន Asia Today បានរាយការណ៍ពីប្រភពពីទីក្រុងប៉េកាំងដែលស្គាល់ពីឧស្សាហកម្មកម្សាន្តរបស់ចិនបានអះអាងថា គូស្នេហ៍របស់តារាសម្តែង Luhan និងតារស្រី Guan Xiaotong ទំនងជានឹងត្រូវដាក់ទណ្ឌកម្មដោយអាជ្ញាធរក្នុងពេលឆាប់ៗនេះ «ដោយសារការគេចពន្ធ»។
ជាក់ស្តែង តាមប្រភពដដែលបានអះអាងបន្ថែមទៀតថា គូស្នេហ៍មួយគូនេះបានបែកបាក់គ្នាហើយ ដោយសារតែបញ្ហាពន្ធទាំងនេះ ទោះបីជាមានពាក្យចចាមអារ៉ាមថាពួកគេគ្រោងនឹងរៀបការនៅខែកុម្ភៈឆ្នាំនេះក៏ដោយ។
គួររំលឹកផងដែរថា ក្នុងព័ត៌មានបានចុះផ្សាយ អតីតតារាសម្ដែង Guan Xiaotong និងអតីតសមាជិក EXO រូបនេះលោក Luhan បានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេក្នុងខែតុលា ឆ្នាំ ២០១៧ ថែមទាំងមានលេចឬថា ពួកគេបានចូលរោងថែមទៀតផង៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖