ជះលុយសាហាវ! ចង់បង្កើតក្រុមចម្រៀងនារីមួយ ត្រូវចំណាយជាង​១លានដុល្លារ - TrueID

ជះលុយសាហាវ! ចង់បង្កើតក្រុមចម្រៀងនារីមួយ ត្រូវចំណាយជាង​១លានដុល្លារ

July 16, 2021

កូរ៉េខាងត្បូង៖ តាមប្រភពមួយ បានរាយការណ៍មកថា យោងតាមស្ថិតិរបស់ JYP Entertainment អាចចំណាយរហូតដល់ ៩០០ លានវ៉ុន (ប្រហែល ៧៨៦,០០០ ដុល្លារ) គ្រាន់តែដើម្បីបណ្តុះបណ្តាលក្រុមចម្រៀង K-Pop ថ្មីរបស់ពួកគេមួយប៉ុណ្ណោះ។

ដោយឡែកតួលេខនេះ ផ្អែកលើអ្នកហ្វឹកហាត់ ដែលមានសមាជិក៥ នាក់ ប្រសិនបើសមាជិកម្នាក់ៗ បានទទួលការហ្វឹកហាត់ជាមធ្យម ៣ ឆ្នាំនោះ ការចំណាយនេះនឹងត្រូវចំណាយអស់ ៧០០ លានវ៉ុន (ប្រហែល ៦១១,០០០ ដុល្លារ) ទៅ ៩០០ លានវ៉ុន (ប្រហែល ៧៨៦,០០០ ដុល្លារ) ។

តួយ៉ាង ក្នុងផលិតបទចម្រៀង គឺមិនថោកណាស់ដែរ ជាមួយនឹង មីនីអាល់ប៊ុមដែលមាន ៣ បទមានតម្លៃ ១២ លានវ៉ុន ដើម្បីថត និង ១៥ លានវ៉ុនក្នុងការផលិត។ នោះជាទឹកប្រាក់សរុប ២៧,០ លានវ៉ុន ស្មើនឹងប្រមាណ ២៣,៦០០ ដុល្លារអាមេរិកសម្រាប់តែ ៣ បទប៉ុណ្ណោះ។ ចំណែកឯ វីដេអូចម្រៀងតែមួយអាចពួកគេអាចចំណាយទៅដល់ ១៥០ លានវ៉ុន (ប្រហែល ១៣១,០០០ ដុល្លារ) ។

បន្ថែមពីនេះ ទឹកប្រាក់ចំនួន ៥០០ លានវ៉ុនក្នុងនេះរួមមាន ៥០ លានវ៉ុន (ប្រហែល ៤៣.៧០០ ដុល្លារ) សម្រាប់ការបំបែកក្បាច់រាំ ទឹកប្រាក់ចំនួន១០០ លានវ៉ុន (ប្រហែល ៨៧,៣០០ ដុល្លារ) សម្រាប់អ្នករាំអមឆាក ទឹកប្រាក់ ១៧០ លានវ៉ុន (ប្រហែល ១៤៨.០០០ ដុល្លារ) សម្រាប់សម្លៀកបំពាក់របស់សិល្បៈករ (ពាក់សម្រាប់ការផ្សព្វផ្សាយចម្រៀងរយៈ ៦ សប្តាហ៍) ។

ដូចគ្នានេះដែរ ឡើងឆាកក្នុង កម្មវិធីតន្ត្រីចំនួន ៤ ក្នុងមួយសប្តាហ៍ ត្រូវចំណាយប្រាក់ ១០ លានវ៉ុន (ប្រហែល ៨.៧៣០ ដុល្លារ) សម្រាប់ការតុបតែងឆាក ជាពិសេសនោះចំណាយ លើទីផ្សារមានតម្លៃ ១៥០ លានវ៉ុន (ប្រហែល ១៣១,០០០ ដុល្លារអាមេរិក) គួបផ្សំ ថ្លៃដំណើរការ និងថ្លៃដើមចំនាយផ្សេងៗ មានរហូតដល់ ២,០០ លានវ៉ុន (ប្រហែល ១.៧៥០ ដុល្លារ) ។

ហេតុដូច្នេះ ប្រសិនបើក្រុមមួយចំណាយអស់ ៩០០ លានវ៉ុន ដើម្បីចេញផ្សាយដំបូង ១៩៧ លានវ៉ុន សម្រាប់បទចម្រៀង និង ៥០០ លានវ៉ុន សម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេ ជាមួយថ្លៃសរុបទៅដល់ជាង ១,៥០ ពាន់លានវ៉ុន (ប្រហែល ១,៣១ លានដុល្លារ) សម្រាប់ក្រុមចម្រៀងមួយ៕

ប្រភព៖  Koreaboo

សូមទស្សនារូបភាពខាងក្រោម៖ 

2PM
2PM
TWICE
TWICE
Got7
Got7
Stray Kids
Stray Kids
Itzy
Itzy
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...