លែងជា Single Mom ហេីយ​ គឹម​ លីហ្សា​ ជួបជុំគ្រួសារ​ ដាក់ប៉ុន្មា​នសន្លឹកនេះ​ ឡេីងមានក្តីសុខ - TrueID

លែងជា Single Mom ហេីយ​ គឹម​ លីហ្សា​ ជួបជុំគ្រួសារ​ ដាក់ប៉ុន្មា​នសន្លឹកនេះ​ ឡេីងមានក្តីសុខ

October 12, 2022

ភ្នំពេញ៖ ពិតណាស់ មហាជនភាគច្រើនសុទ្ធតែធ្លាប់បានជ្រាបពីជីវិតឯកជនរបស់ តារាសម្ដែងស្រី អ្នកនាង គឹម លីហ្សា ដែលនាងបានដកខ្លួនពីសិល្បៈទៅសាងជីវិតគ្រួសារ ជាមួយគ្រូពេទ្យអាណិកជនខ្មែរអូស្រ្តាលីតាំងពីអំឡុងឆ្នាំ ២០១៣ និង បានសម្រេចចិត្តចេញទៅរស់នៅជាមួយស្វាមី លើទឹកដីអូស្រ្តាលីតែម្ដង។

យ៉ាងណាមិញ មកទល់ពេលនេះ តារាស្រី គឹម លីហ្សា បានសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល និងទទួលបានកូនប្រុសគួរឱ្យស្រឡាញ់ ២ នាក់ ដោយអ្នកនាងក៏បាននាំគ្រួសារមករស់នៅទឹកដីស្រុកកំណើត ក្នុងទឹកដីប្រទេសកម្ពុជាវិញផងដែរ។

ក្នុងនោះផងដែរ កន្លងទៅ គឹម លីហ្សា​ ធ្លាប់បាន​បង្ក​ការ​ភ្ញាក់ផ្អើល ​នឹង​ក្លាយ​ជា​ចម្ងល់​របស់​មហាជន​គ្រប់គ្នា​ ខណៈ​នៅ​សុខ​ៗ​ស្រាប់តែ​តារា​ស្រី​រូប​នេះ ​បាន​ប្រកាស​ជា​សាធារណៈ​ថាខ្លួន ក្លាយជាSingle Mom។ ប៉ុន្តែ យ៉ាងណាមិញ មួយរយៈនេះ ស្រាប់តែ អ្នកនាង ហាក់ត្រូវរ៉ូវ និងស្វាមីវិញ ថែមទាំងបាន ដឹកដៃគ្រួសារ ថតូបជួបជុំគ្នាមានស្វាមី និងកូនៗ ក្នុងឈុតរ៉ូបអាពាហ៍ពិពាហ៍ មើលទៅដូចទើបនឹងរៀបការថ្មីថ្មោង យ៉ាងមានសុភមង្គលតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

គឺម លីហ្សា 
គឺម លីហ្សា 
គឺម លីហ្សា 
គឺម លីហ្សា 
គឺម លីហ្សា និងកូនប្រុស
គឺម លីហ្សា និងកូនប្រុស
គឺម លីហ្សា និងគ្រួសារ
គឺម លីហ្សា និងគ្រួសារ
គឺម លីហ្សា និងគ្រួសារ
គឺម លីហ្សា និងគ្រួសារ
គឺម លីហ្សា និងគ្រួសារ
គឺម លីហ្សា និងគ្រួសារ
គឺម លីហ្សា និងគ្រួសារ
គឺម លីហ្សា និងគ្រួសារ
គឺម លីហ្សា និងគ្រួសារ
គឺម លីហ្សា និងគ្រួសារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...