ថៃ៖ ជឿថាទស្សនិកជនភាគច្រើនពិតជាស្គាល់តួឯកស្រីល្បីឈ្មោះ និងប្រឡូកក្នុងវិស័យសិល្បៈយូរឆ្នាំគឺនាង Kwan Usamanee តាមរយៈរឿងភាគថៃល្បីៗជាច្រើន ហើយសម្រាប់តួអង្គដែលនាងសម្តែងភាគច្រើនគឺមានអត្តចរឹករឹងប៉ឹង និងស៊ិចស៊ី មូលហេតុទាំងនេះហើយ ដែលធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជនទូទៅដែលនិយមទស្សនារឿងភាគថៃ មានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញរូបភាពខ្លះៗដែលតារាស្រីរូបនេះបានបង្ហោះ ជាមួយការតុបតែងខ្លួនបែបបុរាណ។
អ្វីដែលកាន់តែប្លែកទៅទៀត សម្រាប់រឿងថ្មីដែលកំពុងថតនេះគឺ Kwan Usamanee ជាតួអង្គដែលខុសប្លែកពីរឿងមុនៗដែលនាងធ្លាប់សម្តែង ប្តូរពីនារីហៃសូស្រស់ស្អាត ស៊ិចស៊ី មកជាតួអង្គខ្មោចស្រីដែលមានរូបរាង និងទឹកមុខគួរឲ្យខ្លាចតែម្តង៕
តោះទៅមើលកម្រងរូបភាព Kwan Usamanee ក្នុងរឿងថ្មីដែលនាងនិងក្រុមការងារកំពុងថត ទាំងអស់គ្នា៖