ហានី Miss Queen Cambodia ២០២០ លំដាប់រងទី១កាន់តែស្អាតដូចស្រីមួយរយភាគ - TrueID

ហានី Miss Queen Cambodia ២០២០ លំដាប់រងទី១កាន់តែស្អាតដូចស្រីមួយរយភាគ

June 21, 2021

ភ្នំពេញ៖ ថ្មីៗនេះកម្មវិធីប្រកួតបវរកញ្ញាភេទទី៣កម្ពុជាត្រូវបានបញ្ចប់ និងស្វែងរកម្ចាស់មកុដរួចផងដែរ។ ជាមួយគ្នានេះដែរ បើក្រឡេកទៅមើលលំដាប់រងទី១ Miss Queen Cambodia 2020 កញ្ញាហានី វិញ បច្ចុប្បន្ននាងកំពុងត្រៀមខ្លួនចូលរួមប្រកួត Miss Diva International 2021 ដែលនឹងចាប់ផ្ដើមប្រកួតនៅក្នុងខែកញ្ញាខាងមុខនេះ។

ពិតណាស់ ក្រោយអ្នកគ្រប់គ្រងកញ្ញា ហានី ប្រកាសដំណឹងថាបវរកញ្ញាលំដាប់រងទី១រូបនេះ ត្រូវបំពេញតួនាទី ចូលខ្លួនទៅប្រកួត Miss Diva International 2021 នៅឯប្រទេសវៀតណាមរួច មានអ្នកគាំទ្រជាច្រើន បានសម្ដែងនូវក្ដីត្រេកអរ និងcomment លើកទឹកកចិត្តដល់នាងគ្រប់គ្នាតែម្ដង។ ម្យ៉ាងបច្ចុប្បន្ន តារារូបនេះក៏កំពុងហ្វឹកហាត់ និងពង្រឹងសមត្ថភាពខ្លួនបន្ថែម ដើម្បីដណ្ដើមមកុដពីកម្មវិធីមួយនេះ។

ជាមួយគ្នានេះដែរ ខណៈពេលជិតដល់ថ្ងៃប្រកួត និងកំពុងត្រៀមខ្លួន គេសង្កេតឃើញ ហានី កាន់តែមានរូបសម្រស់ស្រស់ស្អាតប្លែកជាងមុន ជាពិសេសរូបភាពថ្មីប៉ុន្មានសន្លឹកនេះតែម្ដង ដែលតារារូបនេះបានតែងខ្លួនយ៉ាងស៊ិចស៊ី បញ្ចេញសាច់ខ្ចីទៀតផង។

លើសពីនេះទៅទៀត សម្រស់របស់នាងនាពេលនេះកាន់តែដូចស្រី សឹងតែមួយរយភាគរយទៅហើយមិនថារូបរាង មុខមាត់នោះទេ។ ក្រោយរូបភាពថ្មីទាំងនេះ បង្ហោះលើបណ្ដាញសង្គមរួច នាងបានធ្វើឲ្យអ្នកគាំទ្រសរសើរពីរូបសម្ផស្សនាងសឹងមិនដាច់ពីមាត់តែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ហានី
កញ្ញា ហានី
កញ្ញា ហានី
កញ្ញា ហានី
កញ្ញា ហានី
កញ្ញា ហានី
កញ្ញា ហានី
កញ្ញា ហានី
កញ្ញា ហានី
កញ្ញា ហានី
កញ្ញា ហានី
កញ្ញា ហានី
កញ្ញា ហានី
កញ្ញា ហានី
កញ្ញា ហានី
កញ្ញា ហានី
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...