Hailey ចេញមុខទម្លាយរឿងមិនសប្បាយចិត្តក្រោយរៀបការជាមួយ Justin - TrueID

Hailey ចេញមុខទម្លាយរឿងមិនសប្បាយចិត្តក្រោយរៀបការជាមួយ Justin

April 3, 2021

បរទេស៖  អ្នកគ្រប់គ្នាប្រាកដជាបានស្គាល់មកហើយពីកំពូលតារាចម្រៀងអន្តរជាតិ ដ៏ល្បីល្បាញលោក  Justin និង ភរិយា Hailey ដែលអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមលើបណ្ដាញសង្គមឲ្យអ្នកគាំទ្រច្រណែនជារឿយៗ។

ជាក់ស្ដែង ដូចដែលអ្នកទាំងអស់គ្នាបានហើយថា Hailey គឺជាកត្តាសំខាន់មួយក្នុងជីវិតរបស់តារាចម្រៀងដ៏មានប្រជាប្រិយ Justin Bieber។ Haileyគឺជានារីម្នាក់ដែលបានជួយ Justin នៅថ្ងៃដែលលោក​ ដួលហើយប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត រហូតមកដល់សព្វថ្ងៃនេះគូស្នេហ៍មួយគូនេះបានក្លាយជាគូស្នេហ៍ដែលមនុស្សជាច្រើននៅជុំវិញពិភពលោកកំពុងតែកោតសរសើរ។

ទោះយ៉ាងណា ការធ្វើជាភរិយារបស់តារាចម្រៀងល្បីឈ្មោះ និង មាននារីវ័យក្មេងជាច្រើនចង់បានមិនមែនជារឿងងាយស្រួលទេសម្រាប់ Hailey រឿងរ៉ាវនេះនាងបានបង្ហាញនៅលើបណ្តាញយូធូបរបស់នាង។ ថ្មីៗនេះ Hailey បានបង្ហោះឃ្លីបរបស់នាងអង្គុយជជែកលេងជាមួយអ្នកចិត្តសាស្រ្តអំពីស្ថានភាពផ្លូវចិត្តរបស់នាងនិងអ្វីដែលនាងត្រូវឆ្លងកាត់គ្រប់ពេលជាមួយ Justin ។

Hailey បានដឹងនៅឆ្នាំ ២០១៨ ថាស្ថានភាពចិត្តរបស់នាងចាប់ផ្តើមយ៉ាប់យ៉ឺន បន្ទាប់ពីនាងរៀបការជាមួយ Justin ដែលនាងមិនសប្បាយចិត្ត ប៉ុន្តែនាងអ្វីដែលធ្វើឲ្យនាងកាន់តែមិនសប្បាយចិត្តនោះគឺនឹងសំលេងរិះគន់ឥតឈប់ឈរ។ នាងបានបន្តទៀតថា ប្រសិនបើនរណាម្នាក់ដែលដើរតាមជិតស្និត Justin នឹងដឹងថាគាត់គឺជាមនុស្សម្នាក់ដែលមានទំនាក់ទំនងស្នេហាជាមួយនារីវ័យក្មេងជាច្រើន មិនថាជាអ្នកចំរៀងរហូតដល់តារាម៉ូដែល។នាងបានបន្ថែមទៀតថា៖

សព្វថ្ងៃ Hailey ក៏រងការរិះគន់ជាញឹកញាប់ដែរ រហូតមកដល់ពេលនេះនាងចាប់ផ្តើមឃ្លាតឆ្ងាយពីបណ្តាញទំនាក់ទំនងសង្គមជាពិសេសគឺ Twitter ព្រោះនាងយល់ឃើញថាពិភពTwitter មានភាពសាហាវឃោរឃៅនិងពិសពុលនៅក្នុងចិត្តនាង៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...