មិននឹកស្មាន ប្អូនស្រីជីដូនមួយរបស់ RM គឺ Seo Ji Yeon ជាអ្នកប្រដាល់អាជីព បែជាជួបរឿងបែបនេះសោះ… - TrueID

មិននឹកស្មាន ប្អូនស្រីជីដូនមួយរបស់ RM គឺ Seo Ji Yeon ជាអ្នកប្រដាល់អាជីព បែជាជួបរឿងបែបនេះសោះ…

July 16, 2021

កូរ៉េខាងត្បូង ៖ យោងតាមគេហទំព័រ Tenasia អ្នកប្រយុទ្ធប្រដាល់ចម្រុះអាជីព SeoJi Yeon ត្រូវបានគេចោទប្រកាន់ពីបទ មិនពិតនៃការរំលោភផ្លូវភេទ កាលពីថ្ងៃទី១៥ ខែកក្កដាមានសេចក្តីរាយការណ៍មកថា អតីតអ្នកគ្រប់គ្រងកន្លែងហាត់ប្រាណរបស់ SeoJi Yeon គឺលោក បានដាក់ការចោទប្រកាន់លើSeo Ji Yeon ជាមួយនឹងបណ្តឹងនៃការចោទប្រកាន់មិនពិត។

Seo Ji Yeon
Seo Ji Yeon

គួរបញ្ជាក់ផងដែរថា កាលពីមុន Seo Ji Yeon បានចោទប្រកាន់លោកA ពីបទរំលោភផ្លូវភេទ ហើយបានដាក់ពាក្យបណ្តឹងប្រឆាំងផងដែរ ទោះជាយ៉ាងណាបន្ទាប់ពីការស៊ើបអង្កេតរបស់ប៉ូលីស លោក A ត្រូវបានប្រកាសថា មិនមានកំហុសនិងត្រូវបានដោះលែងពីការចោទប្រកាន់ទាំងអស់ របស់ Seo Ji Yeon។ក្រោយមក មិនយូរប៉ុន្មានបន្ទាប់ពីត្រូវបានគេដោះលែង លោក A បានឆ្លើយតបទៅSeo Ji Yeon ចំពោះការខូចខាត និងភាពគ្មានទោសពៃរ៍របស់លោកផងដែរ។

Seo Ji Yeon
Seo Ji Yeon

គួររំលឹកផងដែរថា Seo Ji Yeon មានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្លាយជាអ្នកប្រយុទ្ធក្បាច់ប្រដាល់ចម្រុះអាជីពវ័យក្មេងម្នាក់ នាងបានបង្ហាញខ្លួននៅអាយុ ១៨ឆ្នាំ ហើយបានក្លាយជាជើងឯកទម្ងន់ស្រាលផ្នែកនារី URCC របស់ហ្វីលីពីនដែលក្មេងជាងគេក្នុងឆ្នាំ ២០១៨។

Seo Ji Yeon ឈ្នះខ្សែក្រវ៉ាត់ URCC
Seo Ji Yeon ឈ្នះខ្សែក្រវ៉ាត់ URCC

ក្រោយមក អ្នកប្រយុទ្ធប្រដាល់ក្បាច់ប្រដាល់ចម្រុះស្រីរូបនេះក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញផងដែរ បន្ទាប់ពីបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ ChannelE‘s Sporty Sisters ហើយបច្ចុប្បន្ននេះ នាងមានអាយុ២០ ឆ្នាំ បានចាប់អារម្មណ៍នឹងជំនាញប្រយុទ្ធរបស់នាង ក្នុងកំឡុងពេលនាងនៅលើកម្មវិធីផ្សេងៗប៉ុន្តែនាងបានទទួលការចាប់អារម្មណ៍កាន់តែខ្លាំង នៅពេលដែលត្រូវបានគេបង្ហាញថា នាងគឺជាបងប្អូនជីដូនមួយរបស់RM សមាជិកក្រុម BTS

URCC ក្នុង Channel E
URCC ក្នុង Channel E

ខណៈពេលដែល មិនមានព័ត៌មានច្រើនអំពីបណ្តឹង ត្រូវបានផ្តល់នៅពេលនេះយើងសង្ឃឹមថារឿងនេះនឹងត្រូវបានដោះស្រាយ ដោយយុត្តិធម៌ផងចុះ៕

ប្រភព : Kpopstarz

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...