មិនធម្មតា អ្នកជំនាញតន្ត្រីម្នាក់នេះនិយាយ ពីមូលហេតុដែលអ្នកមិនអាចមិនចូលចិត្តក្រុម BLACKPINK (មានវីដេអូ) - TrueID

មិនធម្មតា អ្នកជំនាញតន្ត្រីម្នាក់នេះនិយាយ ពីមូលហេតុដែលអ្នកមិនអាចមិនចូលចិត្តក្រុម BLACKPINK (មានវីដេអូ)

July 2, 2021

កូរ៉េខាងត្បូង ៖ក្រុមតារាចម្រៀងស្រីសព្វថ្ងៃ ដែលមានភាពល្បីល្បាញទាំងអាស៊ី និងអឺរ៉ុបនោះគឺក្រុម BLACKPINK នេះឯង តែទទ្ទឹមនឹងមានប្រជាប្រិយភាពខ្លាំងការស្រលាញ់ និងការស្អប់ក៏កើតមានឡើងដូចគ្នា។

BLACKPINK
BLACKPINK

ប៉ុន្តែ ថ្មីៗនេះអ្នកជំនាញតន្ត្រីម្នាក់គឺលោក Kim Young Dae បានអង្គុយជជែកគ្នា អំពីសិល្បករ K-Pop ជាច្រើន ដែលកំពុងគ្របដណ្តប់ឧស្សាហកម្មនេះរួមទាំងក្រុម BLACKPINK ផងដែរ ហើយលោកក៏បានលើកហេតុផលមួយចំនួនដែលមានអ្នកមិនអាចស្អប់ ​ឬមិនចូលចិត្តក្រុម BLACKPINK បាន។

Kim Young Dae
Kim Young Dae

ក្នុងនោះលោកបានបង្ហាញពីហេតុផលថា ក្រុម BLACKPINK បានបង្ហាញពីភាពប៉ិនប្រសប់ផ្សេងៗគ្នា និងពោរពេញទៅដោយមន្តស្នេហ៍ជាច្រើនប្រភេទ ដែលអ្នកប្រហែលជាមិនអាចរកបាននៅក្នុងក្រុមតែមួយទេ។

លោកបានលើកហេតុផលជាច្រើនទៀត ដូចជា ក្រុម BLACKPINK អាចសម្តែងជាតួរអាក្រក់ និងកាចបានដោយភាពជឿជាក់របស់ពួកគេប៉ុន្តែពួកគេក៏មានផ្នែកគួរឲ្យស្រលាញ់ក្នុងនាមជាក្មេងស្រីផងដែរ លើសពីនេះទៅទៀត ពួកគេសុទ្ធតែជាអ្នកចម្រៀងនិងអ្នករាំដែលមានទេពកោសល្យ ដោយសារពួកគេមិនខ្វះផ្នែកណាមួយ អ្នកគ្រប់គ្នាអាចរកឃើញអ្វី ដែលពួកគេពេញចិត្តអំពីក្រុមBLACKPINK បានយ៉ាងងាយ។

Kim Young Dae
Kim Young Dae

ចុងបញ្ចប់ លោក Kim YoungDae ក៏បាននិយាយថា សមាជិកដែលលោកចូលចិត្តជាងគេ នៅក្នុងក្រុម BLACKPINK គឺJennie

Kim Young Dae
Kim Young Dae

ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

Kim Young Dae

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...