Miss Grand វៀតណាម ទ្រហ៊ោយំ ក្រោយមិនទទួលបានលទ្ធផលល្អក្នុងការប្រកួត - TrueID

Miss Grand វៀតណាម ទ្រហ៊ោយំ ក្រោយមិនទទួលបានលទ្ធផលល្អក្នុងការប្រកួត

October 26, 2022

ឥណ្ឌូនេស៊ី៖ សម្រាប់កម្មវិធី Miss Grand International ២០២២ ដែលបានបិទបញ្ចប់ដោយជោគជ័យ  ជាមួយនឹងលទ្ធផល ម្ចាស់គ្រងមកុដ ដែលជាបវរកញ្ញាតំណាងប្រទេសប្រេស៊ីល នាង Isabella Menin ពិតជាធ្វើឲ្យមហាជនជាច្រើនពេញចិត្ត ទៅលើសមត្ថភាព និងរូបសម្រស់ ដែលសាកសមទៅនឹងតំណែងមួយនេះ។

យ៉ាងណាមិញ បន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់ ស្រាប់តែមានរឿងដ៏គួរឲ្យយកចិត្តទុកដាក់ពីបណ្ដាហ្វេនៗ ខណៈដែល បវរកញ្ញាតំណាង​ប្រទេស​វៀតណាម នាង Doan Thien An បាន​ជាប់ត្រឹម នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កំពូល​ទាំង ២០ ដោយនាងបានចូលដោយផ្ទាល់ ពីការឈ្នះ ការបោះឆ្នោត។ តែទោះជាយ៉ាងណា បវរកញ្ញារូបនេះ មិនបានចូលទៅក្នុងចំណាត់​ថ្នាក់​កំពូល​ទាំង​១០​ ដែលធ្វើ​ឱ្យនាង ហាក់​ដូច​ជា​ខក​ចិត្តយ៉ាងខ្លាំង។

ជាពិសេស តាមរយៈបណ្ដាញសង្គមនិងប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញពីសកម្មភាព ដែលរូបនាង បានទៅឱប នាង Thuy Tien ដែលជាម្ចាស់មកុដ Miss Grand កាលពីឆ្នាំមុន លាយឡំនឹងទឹកភ្នែក នៅខាងក្រោយឆាកនៃកម្មវិធីមួយនេះ។ លើសពីនេះ នៅក្នុងនោះ  នាង Thien An បាន​និយាយ​ថា នាង​មិន​អាច​ជឿ​លទ្ធផល​នេះ​ទេ ខណៈដែលនាង Thuy Tien បានលើកទឹកចិត្ត ឲ្យស្នាមញញឹម នៅពេលដែលឡើងលើឆាកប្រកួត ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖​

Miss Grand វៀតណាម
Miss Grand វៀតណាម
Miss Grand វៀតណាម
Miss Grand វៀតណាម
Miss Grand វៀតណាម
Miss Grand វៀតណាម
Miss Grand វៀតណាម
Miss Grand វៀតណាម
Miss Grand វៀតណាម
Miss Grand វៀតណាម
Miss Grand វៀតណាម
Miss Grand វៀតណាម
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...