ថៃ៖ បន្ទាប់ពីបើកបង្ហាញពីការរៀបការជាមួយនឹងគូស្នេហ៍ថ្មីហើយ រឿងរ៉ាវឯកជន តារាប្រុស Weir កាន់តែគួរឲ្យចាប់ខ្លាំងឡើងពីបណ្ដាទស្សនិកជនជាច្រើន ជាពិសេស នៅពេលដែលបានបញ្ចេញរូបភាពពាក់ចិញ្ចៀនភ្ជាប់ពាក្យ ក៏ដូចជា ដំណឹងពីការទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ជាផ្លូវការរួចមក។
ដោយឡែក ថ្មីៗនេះវិញ លោក Weir បានបន្តធ្វើឲ្យហ្វេនៗរំជួ.លចិត្ត ជាមួយនឹងការចេញមកចែកសំបុត្រអញ្ជើញអាពាហ៍ពិពាហ៍ដល់ភ្ញៀវកិត្តិយស ដែលជាមិត្តៗជិតស្និទ្ធ ដែលបានរាប់អានគ្នាជាយូរមកហើយ។ ជាពិសេស នៅពេលក្រឡេកមើលរូបភាព ពីសំបុត្រអញ្ជើញការ Weir និងនារីក្រៅសិល្បៈ Vicky ពិតជាមានការរចនាឡើងយ៉ាងសាមញ្ញដែលចងដោយខ្សែពួរ មានតុបតែងផ្កា ប៉ុន្តែពោរពេញដោយភាពស្រស់ស្អាត និងសេចក្តីស្រឡាញ់ ផងដែរ។
បន្ទាប់ពីបានឃើញបែបនេះ អ្នកគាំទ្រក៏បានចូលរួមត្រេកអរ ចំពោះអនាគតគូស្វាមីភរិយាថ្មីរបស់តារាប្រុសរូបនេះ ព្រមទាំងរង់ចាំមើលពីថ្ងៃចូលរោងកា និងបរិយាកាសនៃសុភមង្គល របស់អ្នកទាំងពីរ ក្នុងពេលខាងមុខនេះ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖