កម្សាន្ត ÷ នៅក្នុងការថតរូបថ្មី ដែលចេញផ្សាយដោយ Vogue Korea តារាស្រី Jang Yoon Joo បានបង្ហាញឱ្យឃើញពីមូលហេតុ ដែលនាងក្លាយជាតារាម៉ូដែលកំពូលរបស់ប្រទេសកូរ៉េដែលមានមន្តស្នេហ៍ខ្លាំង។
នៅក្នុងពិភពតារាបង្ហាញម៉ូត Jang Yoon Joo ត្រូវបានគេចាត់ទុកថាមានរូបរាងកាយលេចធ្លោជាងគេ ទោះបីជានាងមានកម្ពស់ទាបក៏ដោយ ក៏តារាស្រីរូបនេះមាន ចង្កេះស្ដើង ២៣ អ៊ីញ និងរាងស៊ិចស៊ី ដែលធ្វើឱ្យអ្នកនិយមលេងអ៊ីនធើណែតហៅថា «god-given body» ដោយសារតែសមាមាត្រដ៏អស្ចារ្យនេះ Yoon Joo តែងតែទទួលបានការផ្តល់ជូន។
ហើយរូបភាពថ្មីរបស់ Yoon Joo ត្រូវបានធ្វើឡើងជាមួយតារាសម្តែង Jeon Jong Seo ដែលជាតួសម្តែងរបស់នាងនៅក្នុងគម្រោង Netflix នាពេលខាងមុខ «Money Heist Korea: Joint Economic Zone» ដែលនឹងចេញនៅខែក្រោយ៕
ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ÷
ប្រភព: Kbizoom