កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ៣ ខែកញ្ញា មានការចាកផ្សាយរបស់ប៉ុស្តិ៍ MBC គឺ 'I Live Alone' ហើយតារាសម្តែងលោក Lee Jang Woo បានស្វាគមន៍ទស្សនិកជន ជាថ្មីម្តងទៀតប្រមាណជា ១០០ ថ្ងៃ បន្ទាប់ពីការសន្យាដែលថា លោកនឹងស្រកទម្ងន់ឲ្យបាន។
គួររំលឹកផងដែរថា កាលពីដើមឆ្នាំនេះLeeJang Woo បានធ្វើឱ្យអ្នកលេងអ៊ីនធើណែតភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងការឡើងទម្ងន់របស់លោកនៅក្នុងកម្មវិធី 'I Live Alone' ដោយទទួលបានរហស្សនាមថា"dugong" ប៉ុន្តែបន្ទាប់ពីសម្រេចចិត្តថា ការឡើងទម្ងន់និងទម្លាប់ញ៉ាំអាហារខ្ជះខ្ជាយរបស់លោក កំពុងជះឥទ្ធិពលដល់សុខភាពរបស់លោកផ្ទាល់ LeeJang Woo បានសន្យាជាមួយទស្សនិកជន ក៏ដូចជាសមាជិកក្នុងកម្មវិធី 'ILive Alone' ថា ខ្លួននឹងតមអាហារ រយៈពេល ១០០ ថ្ងៃ។
ហើយឥឡូវនេះ ១០០ ថ្ងៃក្រោយ Lee JangWoo បានត្រលប់មកវិញ ជាមនុស្សផ្សេង ដែលតារាសម្តែងរូបនេះបានបង្ហាញថា ដំបូងលោកបានចាប់ផ្តើមស្រកទម្ងន់៩៨ គីឡូក្រាម ដោយមានខ្លាញ់រាងកាយ ៣១ ទៅ ៣២ភាគរយ ឥឡូវនេះលោកមានទម្ងន់៧៣ គីឡូក្រាម ដែលតារាប្រុសរូបនេះបាន ស្រកទម្ងន់សរុបអស់ ២៥ គីឡូក្រាម។
ក្នុងនោះ សមាជិកក្រុម I Live Aloneទាំងអស់ ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូររបស់ LeeJang Woo ទន្ទឹមនឹងនេះដែរ នៅក្នុងវគ្គនៃ 'I Live Alone' LeeJang Woo បានសម្រេចចិត្តរំលឹក ពីជោគជ័យនៃការសម្រកទម្ងន់របស់លោក ជាមួយនឹងការថតរូបទម្រង់រាងកាយវិញម្តង៕
ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖
ប្រភព : Allkpop