កូរ៉េខាងត្បូង៖ ដោយសារបង្ហាញកូវីដ១៩ បានបន្តអស់រយៈពេលជាងមួយឆ្នាំមកហើយ មនុស្សជាច្រើនមានការខកចិត្តជាខ្លាំង ជាពិសេសនោះ មហាជនមានការគាំទ្រក្នុងវិស័យកម្សាន្តតន្រ្តីកូរ៉េ ខកខានមើលការសម្តែងដោយផ្ទាល់របស់ តារាៗដែលពួកគេចូលចិត្ត ក៏ដូចជាស្រលាញ់។
ថ្វីត្បិតដូច្នេះក្តី តាមប្រភពសារព័ត៌មានថ្មីបានចុះផ្សាយ ក៏ដូចជាវេបសាយធំៗមួយចំនួន បានប្រកាសដំណឹងទៅកាន់ហ្វេនៗ ដែលអ្នកគាំទ្រអាយដល K-pop បានឲ្យដឹងថា រាជរដ្ឋាភិបាល នឹងបើកការប្រគុំតន្រ្តីសារជាថ្មីនាពេលខាងមុខ ដើម្បីឲ្យអ្នកទស្សនាចូលរួមដូចដើមវិញ។
តួយ៉ាងត្រូវបានគេរាយការណ៍មកថា សាលប្រគំតន្ត្រី នឹងអនុញ្ញាតឱ្យចូលទស្សនាចំនួន ៤០០០ នាក់។ ចំណែកកន្លែងធំៗ ដូចជាពហុកីឡដ្ឋានជាតិអូឡាំពិក អាចឲ្យចូលទស្សនាប្រហែល ១១,០០០ នាក់ ខណៈអាចផ្ទុកបានប្រហែល ៦៩.០០០ នាក់ ដូច្នេះដែរ។
ក្នុងនោះផងដែរ វិធានការណ៍ដែលបានប្រកាសដោយរបស់រដ្ឋាភិបាលនៅថ្ងៃទី ១១ ខែមិថុនាឆ្នាំ ២០២១ បានបញ្ជាក់លម្អិតថាទីក្រុង ទីប្រជុំជននានា នឹងរក្សានូវវិធានការណ៍រក្សាគម្លាត ក្នុងកម្រិតទី ២ ដដែល។ ខណៈការជួបជុំសង្គមជាលក្ខណៈឯកជន នៅតែត្រូវបានកំណត់ត្រឹម ៥ នាក់អតិបរមា ក្នុងរយៈពេលយ៉ាងតិច ៣ សប្តាហ៍ទៀតរហូតដល់ថ្ងៃទី ៤ ខែកក្កដាឆ្នាំ ២០២១៕
ប្រភព៖ AllKpop
សូមទស្សនារូបភាពខាងក្រោម៖